ចងអង្រឹងយោលនឹងសសរជើងតាងថ្ម ដួលរលំសង្កត់បែកក្បាលស្លាប់នៅនឹងកន្លែង

0
121

ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្រោយ​ពី​ចងអង្រឹងយោលជាមួយជើង​តាង​សសរ​បេតុងបណ្តាលឲ្យ​ដួល​សង្កត់ពីលើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៩​និង​១០​នាទី​ព្រឹកថ្ងៃ អង្គារ ៩រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ នៅ​ក្បែរ​ផ្ទះ​ឈ្មោះ សេង សុភា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ​។

មន្រ្តីនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ទិ​ត ស្រី​និ​ច អាយុ​១០​ឆ្នាំ មាន​ឪពុក​ឈ្មោះ សេង សុភា អាយុ​៤១​ឆ្នាំ និង​ម្តាយ​ឈ្មោះ ប៉ិច គឹ​ម​យ៉ី​ន អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោ​ទិ៍​ទី​2 ស្រុក​ត្បូងឃ្មុំ ។

សាក្សី​បាន​ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​បាន​យក​អង្រឹង​ទៅ​ចង​ភ្ជាប់​សសរ​ជើង​តាង​ដែល​ទុក​នៅ​កៀន​ផ្ទះ​ខាងកើត ហើយ​ដេក​ក្នុង​អង្រឹង​នោះ រួច​យោល​ទៅ​យោល​មក។ ក្េោយមក ស្រាប់តែ​ដួល​ជើង​តាង​សសរថ្មកម្ពស់ជាង១ម៉ែត្រ​នោះ​សង្កត់ពីលើ​ក្មេង​ស្រី​រង​គ្រោះ បណ្តាល​ឲ្យ​បែកក្បាលស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ប្រភពដដែល​បាន​បញ្ជាក់​ថា ខណៈ​​កើតហេតុ​ខាងលើ​នោះ ឪពុក​ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​នៅផ្ទះ​នោះ​ទេ គឺ​បាន​ចេញ​ទៅ​ស្រែ​បាត់ ចំណែក​ម្ដាយ​វិញ​នៅផ្ទះ​ជាមួយនឹង​កូន​ពីរ​នាក់ ហើយ​ក្មេង​ស្រី​រង​គ្រោះ​រូប​នេះ​ជា​កូន​បង​គេបង្អស់ ក្នុង​ចំណោម​កូន​ទាំង​២នាក់​ក្នុងគ្រួសារនេះ ។

ក្រោយ​​កើតហេតុ លោក​វរសេនីយ៍ត្រី សួ​ស សៀង​លី អ​ធិ​ការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ​សហការ​ជាមួយ​នគរបាល​ជី​រោ​ទិ៍​ទី​២ ចុះ​ដល់​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​លើ​សព ហើយ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​រលំ​ជើង​សសរ​សង្កត់ពីលើ​ប្រាកដ​មែន​។ ក្រោយ​ពី​ពិនិត្យ​លើស​ពរួច​ហើយ មន្ត្រី​ជំនាញ​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណីទាំងក្តុកក្តួលបំផុត ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here