កម្លាំងចម្រុះបង្រ្កាបគ្រឿងញៀនឃាត់ជនសង្ស័យ៤នាក់ រឹមអូសថ្នាំញៀន៤០គីឡូក្រាមនៅកំពង់ធំ

0
99

ខេត្តកំពង់ធំ: សមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅខេត្តកំពង់ធំ ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានខ្មែរ៣នាក់ និងជនជាតិថៃម្នាក់ និងដកហូតថ្នាំញៀន៤០ដុំ ស្មើនឹង៤០គីឡូក្រាម ។

កិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំមួយនេះ បានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃ ចន្ទ ៨រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ នៅលើផ្លូវជាតិលេខ៦ ស្ថិតភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

មន្រ្តីនគរបាលខេត្តកំពង់ធំបានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅ ចំណុចភោនីយដ្ឋានយីហោ រស់ សុខខុម ដែលដឹកនាំដោយ លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ អមដំណើរដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃផងដែរ ។
លោក អ៊ិត សុធា ដែលដឹកនាំប្រតិបត្តិការនេះរហូតទទួលបានជោគជ័យ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការនេះមានទី១- ឈ្មោះ គន់ វណ្ណៈ ទី២-ឈ្មោះ សុខ ប៊ុនសិរិឆៃទី៣-ឈ្មោះ សាក់ សេងសង(ថៃ) ទី៤៖ ឈ្មោះ លី តឹក ។ ប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះដោយបានដកហូតគ្រឿងញៀន៤០គីឡូក្រាម និងរថយន្តចំនួន០២គ្រឿងផងដែរ។
លោកលោក អ៊ិត សុធា បានអះអាងថា បន្ទាប់ពីបង្រ្កាបជាក់ស្តែងរួចរាល់ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here