ពូកែតបំពង់ស៊ីម៉ាំងលាន់ឮខ្លាំង ប៉ូលិសចាប់រុញត្រចៀកឲ្យស្តាប់ក្បែរបំពង់ស៊ីម៉ាំងហើយរោទិ៍ខ្លាំងៗតើយ៉ាងម៉េចដែរ?

0
105

ខេត្តស្ទឹងត្រែង ៖ នេះជាការដាក់ទណ្ឌកម្មរបស់នគរបាលស្រុកសេសាន ដោយបានលេងធម៌ក្តៅដល់ក្មេងស្ទាវ២នាក់ ដែលតែងការ​រំខានដល់​ពលរដ្ឋ​ដេកពួនមិនបាននិងមិនទទួលយកបាន​នូវ​ទ​ង្វើ​អ​សីលធម៌​របស់ពួកគេក្នុង​ការ​ច្នៃ​បំពង់​សឺ​ម៉ាំង​ម៉ូតូ​ឱ្យ​លាន់ឮ​សំឡេង​ខ្លាំង​ៗ​ ស្ទើរ​បែក​ក្រដាសត្រចៀក ។ ទោះបី​ពួកគេដឹងថា ទង្វើអសិលធម៌ដោយ​សំឡេង​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈគួរ​ឱ្យ​ស្អប់ក្តី ប៉ុន្តែ​ពួក​ឈាមរាវ​បែរជា​យល់​ថា​សប្បាយ​ទៅ​វិញ ។

ទាក់ទិន​ករណី​ខាងលើ​ លោក​អធិការ​ស្រុក​សេ​សាន ទេស ភា​លាភ បាន​បញ្ជាក់​ថានៅពេលថ្មីៗនេះ ក្មេង​ទំនើង​ដែល​បង្ក​ការ​រំខាន ដោយ​ប្រើ​សំឡេង​ម៉ូតូ​ប្រែនៗលាន់ឮខ្លាំង​ដែល​ពួក​គេ​ច្នៃ​បំពង់​សី​ុ​មាំ​ង​ម៉ូតូ ត្រូវលោក​បាន​ចាត់វិធានការណ័លេងធម៌ក្តៅ​ចាប់់មកធ្វើការ​ព្រមានអប់រំ និង​ឱ្យ​អាណាព្យាបាល​មក​ទទួល​ទៅ​វិញ បន្ទាប់​ពី​ធ្វើការ​អប់រំ​និង​ចាត់ការ​ដាក់​ទណ្ឌកម្ម​ដល់​ពួក​គេ​ឱ្យ​ភ្ញាក់ខ្លួន​តាម​រយៈ​ការ​ឲ្យអោនះអោនស្តាប់ក្បែរបំពង់សឺម៉ាំងហើយរោទិ៍ម៉ូតូដែលពួកគេកែច្នៃខ្លាំងៗតើ​វា​ថ្លង់​ពិត​មែនឬ​អត់ ?។

លោកអធិការ​បន្ត​ថា នៅ​ថ្នាក់​មូលដ្ឋាន​លោក​តែង​បាន​ប្រជុំ​ចុះ​អប់រំ ដល់ទី​តាំង​ជួសជុល​កែ​ច្នៃ​និង​បំពាក់​គ្រឿង​បរិក្ខារ​គ្រប់​ប្រភេទ មិន​ត្រូវ​បំពាក់​អ្វី​ខុស​បច្ចេកទេស ឬ​លើកទឹកចិត្ត​បំណង​ដល់​ពួក​គេ​ឡើយ ។

​លោក ឈូក កុ​ម៉​ល់ អធិការ​ក្រុង​ស្ទឹង​ត្រែង បាន​ថ្លែងប្រាប់​ថា កម្លាំង​ជំនាញ​នៃ​អធិ​ការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែងរបស់លោកក៏​បាន​ចុះ​អនុវត្ត​ឃាត់​ក្រុម​ក្មេង​ទំនើង​ដែល​ប្រើប្រាស់​គ្រឿង​បរិក្ខា​កែ​ច្នៃ​ខុស​បច្ចេកទេសច្រើនលើកមកហើយដែរ​ក្នុង​នោះ​សំខាន់ គឺ​ក្រុម​ប្រើប្រាស់​ម៉ូតូ​សឺ​ុ​មាំ​ុ​ង​បំពង​សំឡេង​ខ្លាំង បានចាប់យកមកអប់រំជា​បន្តបន្ទាប់​បាន​ចំនួន​១៨​គ្រឿង​មក​ហើយ ។

លោក​បន្ថែម​ថា រាល់​ករណី​ដែល​បង្ក្រាប​បាន ជំនាញ​នៃ​អធិការដ្ឋាន​បាន​អប់រំ​ណែនាំ​និង​ឱ្យ​អាណាព្យាបាល​មក​ទទួល​ទៅ​វិញ​ក្រោយ​ធ្វើ​កិច្ចសន្យារួច ។ ចំណាត់ការនេះធ្វើឡើង បន្ទាប់​ពី​មាន​សេចក្តី រាយការណ៍​នឹង​ឃើញ​អំពី​សកម្មភាព​ជាក់ស្តែង​ហើយ ចាប់​ឃាត់​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក លោក​បាន​ដាក់​បទបញ្ជា​ចុះ​ផ្ទាល់​ដល់ទី​តាំង​ជួសជុល​ម៉ូតូ កែ​ច្នៃ​ខុស​លក្ខណ​បច្ចេកទេស និង​ទីតាំង​លក់​សម្ភារ​គ្រឿង​​បរិក្ខារ​បំពាក់​ទោច​ក្រ​យាន្ត​មួយ​ចំនួន​ផង​ដែរ ។

លោក​អធិការ​បាន​បន្ថែម​ជា​ចុង​ក្រោយ​ថា យុទ្ធនា ការ​ខាងលើ​នេះ​លោក​នៅ​តែ​បន្ត ដរាបណា​មានការ​រំខាន​ដល់​ដំណេក​ប្រជាពលរដ្ឋ​ក្នុង​ក្រុង និង​ស្រុក​ដើម្បី​ធានា​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទទួល​សុខ​សុវត្ថិភាព ។

ថ្ងៃក្រោយ​សុំ​កុំ​រាង ដែល​កន្លង​មក​សមត្ថកិច្ចនៅអង្គភាពដទៃទៀតក៏​ធ្លាប់​បាន​ចាត់ការ​លើក្រុម​យុវជន​ម្ចាស់​ម៉ូតូ​អា​ប្រែ​ន​ដែល​បញ្ចេញ​សំឡេង​លាន់​កក្រើក​ដូច​រន្ទះ​ម្តង​ៗ​ត្រូវ​បាន​ចាប់ពួកគេ​ឱ្យ​អង្គុយ​ស្តាប់​ម្តងម្នាក់​ឱ្យ​ដឹង​ថា តើ​វា​ថ្លង់​ដែរ​ឬ​អត់ ? នេះ​ជា​វិធី​ថ្មី​ក្នុង​ការ​ស្រឿ​សរសៃ​ម្ចាស់​ម៉ូតូ​អា​ប្រែ​ន ។ បើ​ឱ្យ​អង្គុយ​ស្តាប់​ក្បែរ​ត្រចៀក​ប៉ុណ្ណឹង​ហើយ​នៅ​មិន​រាង​ទៀត​ថ្ងៃក្រោយ​ព្រមានខ្លាំងជាងនេះ និងអនុវត្តតាមច្បាប់មិនលើកលែងឡើយ ។

យ៉ាងចំណាត់ការ​នេះត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​មហាជន​ជា​ច្រើន​ដោយ​មានការ​សាទរ​យ៉ាង​ខ្លាំង ហើយ​សង្ឃឹមថា ម្ចាស់​ម៉ូតូ​អា​ប្រែ​ន​ទាំងអស់ ប្រហែលជារាងជាល​ខ្លាច​វិធានការណ៍ក្តៅបែបនេះរបស់សមត្ថកិច្ចមិនខាន ៕ អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here