ទៅសួរសុខទុក្ខអ្នកទោសលួចបង្កប់គ្រឿងញៀនក្នុងអាវទ្រនាប់ប៉ូលិសចាប់ញាត់គុក

0
114

ខេត្ត​ប៉ៃលិន ៖ ​ស្ត្រី​ម្នាក់ ខណៈ​យក​គ្រឿង​បរិភោគ​ទៅ​ឱ្យ​ជន​ជាប់​ឃុំឃាំងនៅក្នុងពន្ធនាគារ បាន​លាក់​បង្កប់​គ្រឿងញៀន​នៅ​ក្នុង​អាវទ្រនាប់ ហើយត្រូវបានសមត្ថកិច្ចឆែកឆេររកឃើញក៏ចាប់កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នា​វេលា​ម៉ោង​១១ និង​០៤​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា​ឆ្នាំ២០១៩នេះ បន្ទាប់ពីឃាត់ខ្លួនបានមួយថ្ងៃ។

ប្រភព​ព័ត៌មាន​ពី​លោក យ៉ុ​ង សា​រិ​ទ្ធិ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃស្នកការដ្ឋាននគរបាលខេត្តប៉ៃលិនបានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​សារធាតុ​ញៀន​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទីរសៀល ថ្ងៃ​ទី​២២ ខែតុលា​ឆ្នាំ២០១៩នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ស្ថិត​ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខាង​លោក​បាន​រាយការណ៍​ជូន​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ដឹកនាំ​កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​អនុរក្ស​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​បាន​ចុះ​ទៅ​នាំ​ខ្លួន​ស្ត្រីជន​សង្ស័យ​ម្នាក់​ឈ្មោះ គួ​ង សុ​គាត់ ហៅ​ស្រី​ពេជ្រ អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​អូរ​អំបិល ឃុំ​អូរ​អំបិល ស្រុក​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកយ៉ុ​ង សា​រិ​ទ្ធិ​បន្ត​ទៀត​ថា នៅពេលនោះខាង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បានឆែកឆេរ​ឃើញ​ក្នុង​ខ្លួន​ស្ត្រីជន​សង្ស័យឃើញ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​ICE) ១​កញ្ចប់ដែលស្រ្តីរូបនេះ បម្រុង​យក​ទៅ​ឱ្យ​អ្នកទោសជាសាច់ញាតិ​ដែល​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដើម្បី​ចែកចាយ​ជួញដូរ និង​ប្រើប្រាស់​បន្ត​ក្នុង​ពន្ធនាគារ ។

បច្ចុប្បន្ន​នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​កំពុង​រៀបចំ​សំណុំរឿងជនសង្ស័យខាងលើ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូងខេត្តប៉ៃលិន​ចាត់ការ​តាម​នីតិវិធី​ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here