ចាប់បានគ្រឿងញៀនទម្ងន់២៧.៣០គីឡូក្រាម និងឃាត់ខ្លួនស្រី្តជនជាតិថៃពាក់ព័ន្ធ២នាក់

0
112

 

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំច្រកទ្វារព្រលានយន្តហោះអន្តរជាតិសៀមរាប កាលពីវេលាម៉ោងប្រមាណ១០និង០៦នាទីយប់ ថ្ងៃ ព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩   បានឆែកឆេររកឃើញគ្រឿងញៀនប្រមាណ២៧.៣០គីឡូក្រាម ពេលស្រ្តីជនជាតិថៃពីរនាក់គ្រោងនាំឡើងយន្តហោះទៅកាន់ប្រទេសហ្វីលីពីន។

មន្រ្តីគយប្រចាំព្រលានយន្តហោះអន្តរជាតិសៀមរាប បានឲ្យដឹងថា គ្រឿងញៀននេះ បានឆែករកឃើញ នៅស្ថានីយអ្នកដំណើរចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយឃើញនៅក្នុងការបូបអ្នកដំណើរឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី សញ្ជាតិថៃ អាយុ ៣៧ឆ្នាំ និងអ្នកដំណើរឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ មានទាំងអស់២៧កញ្ចប់ស្មើនឹង២៧.៣០គីឡូក្រាម ជាប្រភេទមេតំហ្វេតាមីន ដោយមួយកញ្ចប់ៗ គេស្រោបនឹងក្រដាសក្រាស់រុំដោយប្លាស្ទិកមានទម្ងន់១គីឡូក្រាម ។

តាមចម្លើយសារភាពរបស់ស្រ្តីជនជាតិថៃទាំងពីរនេះនាក់ បានឲ្យដឹងថា​គ្រៀងញៀនទាំងនេះពួកគេមានបំណងយកចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

បច្ចុប្បន្នស្រី្តជនជាតិថៃ ពាក់ព័ន្ធនាំគ្រឿងញៀនទៅកាន់ប្រទេសហ្វីលីពីនទាំងពីរនាក់នេះ កំពុងត្រូវបានសមត្ថកិច្ចជំនាញសាកសួរដើម្បីស្រាវជ្រាវចាប់បក្ខពួកបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ នៃព្រះរាជាណាជក្រកម្ពុជា ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here