រថយន្តដឹកទំនិញ បុកបុរសម្នាក់ស្លាប់ នៅផ្លូវជាតិលេខ១ ត្រង់ស្រុុក លើកដែក

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពី​វេលា​ម៉ោង១២និង៤៥នាទី​រសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ១គីឡូម៉ែត្រ​លេខ៥៣-៥៤ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ។

សាក្សីបានឲ្យដឹងថា ករណីនេះបង្កឡើង​ដោយ​រថយន្ត​ម៉ាក​HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ហ ០១២០ ភព៣ បាន​បុក​ម៉ូតូ​ជនរងគ្រោះឈ្មោះ​ផុង កែវ ភេទ​ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ស្លាប់​នៅ​និង​កន្លែងកើតហេតុ ពេលជនរងគ្រោះបើក​ម៉ូតូ​ម៉ាក​ហុងដា​ប៉ិច​ពណ៌​ខ្មៅ​សេរី២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BF-4393 ទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទៅដល់បានត្រឹមវាស់វែង និងហៅក្រុមគ្រួសារសព មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន គ្រាដែលអ្នកបើកបររថយន្តបង្ក គេចខ្លួនបាត់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *