ប្រើអំពើហិង្សានិងបម្រុងដុតផ្ទះអ្នកដទៃ សមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់

0
104

ខេត្តកំពង់ចាម ៖ នគរបាលប៉ុស្តិ៍រដ្ឋបាល ជាលា បានឃាត់ខ្លួនបុរស​ម្នាក់ដែលធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ ​និង​គំរាម​អារ.ក​អ្នកដទៃដោយ​គ្មាន​មូលហេតុ​ ះើយអ្វីដែល​ហួសចិត្ត​នោះ ​គឺ​ជនបង្ក​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​នៅពេល​ឃាត់ខ្លួន​ថា ខ្លួន​គ្មាន​គំនុំ​អ្វី​ជាមួយ​ជនរងគ្រោះ​ទេ​ គឺ​គេ​ចង់​ធ្វើ​អី គឺ​ធ្វើ​នឹង​ហើយ​ គ្មានអ្នកណាឃាត់ខ្លួនគេបានទេ ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលជាល ​បានឲ្យដឹងថា ហេតុការណ៍​គួរឲ្យ​ហួសចិត្តនេះ​បានកើត​ឡើង​នៅ​ វេលា​ម៉ោង​៦​ព្រឹកថ្ងៃ អាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី​២៧​ ខែ​តុលា ​ឆ្នាំ ២០១៩​ នៅផ្ទះ​ឈួន ណា​រី ភូមិ​ភ្នំ​ធំ ឃុំ​ជាលា ស្រុក​បាធាយ ខេត្ត​កំពង់ចាម។

ជនសង្ស័យខាងលើឈ្មោះឈ្មោះ​គុណ សាយ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​ធំ ឃុំ​ជាលា ស្រុក​បាធាយ ខេត្ត​កំពង់ចាម បានធ្វើ​សកម្មភាព​យក​សាំង​ចាក់​ដុត​ទ្វារផ្ទះ​របស់​ឈ្មោះ ឈួន ណា​រី ភេទ​ស្រី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើត​ហេតុ​ឆេះ​រោល​ពី​ក្រៅ។ ក្រោយមក​ក៏​បើក​កញ្ចក់​បង្អួច​យក​ដប​ទឹក​សុទ្ធ​ដាក់​សាំង​ដុត​ឆេះស្រាប់​បោះ ចូល​កណ្តាល​ផ្ទះ​តែ​ពុំ​បណ្តាល​ឲ្យ​ឆេះ​សម្ភារៈ​ក្នុងផ្ទះ​ទេ​ព្រោះម្ចាស់ផ្ទះ​ពន្លត់​ទាន់​។

មន្រ្តីនគរបាល​បាន​បន្តថា ពេលនោះ​ឈ្មោះ ឈួន ណា​រី បើកទ្វារ​ផ្ទះ​ខាងក្រោយ​ចេញ​យក​ទឹក​មក​ពន្លត់​ភ្លើ​ង​ក៏​ជួបនឹង​ឈ្មោះ គុណ សាយ ឈរ​កាន់​កាំបិត​ខ្វែវ​ចាំមាត់​ទ្វារ​យារ​កាំបិត រក​កាប់​ ឈ្មោះ ឈួន ណា​រី តែ​ឈ្មោះ​ឈួន ណា​រី ​ទាញ​ទ្វារ​បិត​វិញ ​រួច​ក៏​ស្រែកប្រាប់​ប្តី​របស់ខ្លួន ឈ្មោះ សែម ចិន្តា ​ដែល​នៅ​ខាង​ក្រៅ​ផ្ទះ​។ពេល​ប្តី​របស់ខ្លួន​ឮ​ដូច្នោះ គាត់​ក៏​បើកទ្វារ​ចេញ​មក​ក្រៅ ឃើញ​ឈ្មោះ គុណ សាយ កាន់​កាំបិត​ខ្វែវ​ដើរ​ទៅ​ផ្ទះ​របស់​វា​វិញ ហើយ​ស្រែកថា​ អញ​សម្លាប់​ពួក​ឯង​ចោល​មួយ​ពូជ។

មន្រ្តីនគរបាលដដែល​បាន​បញ្ជាក់​ថា ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ ស្រុក ​និង ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល ជាលា បាន ចុះ​ដល់​កន្លែង​កើត​ហេតុឃាត់និងនាំ​ខ្លួន​ជនសង្ស័យ​មកកាន់​ប៉ុស្តិ៍​នគរបាល​ល​រដ្ឋបាល​ជាលា ដើម្បី​សាកសួរ​ ហើយនៅ​ចំពោះមុខ​សមត្ថកិច្ចជនសង្ស័យបាន​ឆ្លើយ​ថា​គ្មាន​គំនុំ​អ្វី​ជាមួយ​ម្ចាស់ផ្ទះ​ទេ ហើយខ្លួន​ចង់​ធ្វើ​អី ធ្វើ​នឹង​ហើយ​មិនបាច់ឃាត់ទេ។

ក្រោយសមត្ថកិច្ចឃាត់ខ្លួនាបជនសង្ស័យ រូបនេះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ ​ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​ច្បាប់ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here