មកដល់ម៉ោង៥ល្ងាចថ្ងៃ២៨តុលានេះ កម្លាំងចម្រុះនៅមិនទាន់រកឃើញស្រីអង់គ្លេសវង្វេងក្នុងព្រៃកោះរ៉ុងឃើញទេ

0
93

ខេត្តព្រះសីហនុ: មកដល់ម៉ោង៥ល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ទៅហើយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តដែល ធ្វើការស្វែងរកនារីជនជាតិ អង់គ្លេសម្នាក់ឈ្មោះ Amelia Bambridge ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅលើកោះរ៉ុងកន្លងមកនោះ នៅមិនទាន់រកឃើញនៅឡើយទេ។

សូមបញ្ជាក់ថា ការស្វែងរកស្រ្តីជនជាតិអង់គ្លេសនាពេលនេះគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបានធ្វើការបែងចែកជាក្រុមដូចជា ៖
១. កម្លាំងរុករកក្នុងទឹក (Diving)
២. កម្លាំងរុករកតាមព្រៃភ្នំ បរិវេណជុំវិញកោះ និងតាមបន្ទប់ស្នាក់នៅ
៣. ប្រើប្រាស់កម្លាំងជំនាញព្រហ្មទណ្ឌធ្វើការសើបអង្កេតស្វែងរក។

មកដល់ពេលនេះកម្លាំងចម្រុះកំពុងរុករកបន្តទៀត ៕​ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here