សាលាឧទ្ធរណ៍ដោះលែង​លោក ថោង សារ៉ាត់ និង​បក្ខពួក​៣​នាក់​ទៀត

0
99

​សូមជម្រាបថា អ្នក​ដែល​ត្រូវ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឲ្យ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន នោះ​រួមមាន ទី​១៖ ថោង សារ៉ាត់​, ទី​២៖ ហួយ ចាន់ថុល​, ទី​៣៖ មាស សម្បត្តិ ហៅ ទូច និង ទី​៤៖ ឈ្មោះ ឃុន ចិ​ត្រា ។

​ទោះបីជា​មានការ​ពន្យល់​តាមផ្លូវ​ច្បាប់ ទាក់​ទាង​ការដោះលែង​ក្រុម​លោក ថោង សារ៉ាត់ ឲ្យ​នៅ ក្រៅ​ឃុំ​បណ្តោះអាសន្ន រួមទាំង​លក្ខ​ខ័​ណ្ឌ​មួយចំនួន​ក៏ដោយ ប៉ុន្តែ​សាធារណជន​បាន​សម្តែង នូវ​ការខកចិត្ត​និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​មិន​នឹកស្មានថា វាសនា​របស់​ក្រុម​លោក ថោង សារ៉ាត់ ជួប​នូវ​សំណាងល្អ​ដូច្នេះ​សោះ ព្រោះថា ករណី​ឃាតកម្ម​ខាងលើនេះ​វា​បានបង្ហាញ​ឲ្យ សាធារណជន​បានឃើញ​នូវ​សកម្មភាព​សាហាវព្រៃផ្សៃ​របស់​ក្រុម​ឧក្រិដ្ឋជន ហើយ​បានដឹងថា ឧក្រិដ្ឋជន​ជា​អ្នកណា​រួចទៅហើយ​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​សមត្ថកិច្ច​កិច្ច​ក៏ដូចជា ប្រព័ន្ធតុលាការ​ផងដែរ ។ ដូច្នេះ​គេ​យល់ឃើញថា ក្រុម​ឧក្រិដ្ឋជន​នឹងត្រូវ​ទទួលទោស​តាម​អ្វី ដែល​ពួកគេ​បាន​ប្រព្រឹត្តិ ។ ប៉ុន្តែ​ផ្ទុយទៅវិញ​បែរជា​រួច​ទោស​ដូច​ផោម​សេះ​ទៅវិញ ។​

​សូមបញ្ជាក់ថា លោក ថោង សារ៉ាត់ និង​បក្ខពួក​ចំនួន​៤​នាក់ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទាទោស ដាក់ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​សម្លាប់​ឧកញ៉ា អ៉ឹ​ង ម៉េង​ជឺ​។ ពិរុទ្ធជន​ទាំង​៥​នាក់​នេះ​មាន ទី​១៖ លោក ថោង សារ៉ាត់ ជា​មេក្លោង​, ទី​២៖​ឈ្មោះ ស៊ា​ង វាសនា​, ទី​៣៖​ឈ្មោះ មាស សម្បត្តិ​, ទី​៤៖​ឈ្មោះ កុយ ចាន់ថុល និង​ទី​៥៖​ឈ្មោះ ឈុំ ចិ​ត្រា​។​
​ហេតុការណ៍​បាញ់សម្លាប់​លោក​ឧកញ៉ា អ៉ឹ​ង ម៉េង ជឺ ដ៏​កក្រើក​រាជធានី​ភ្នំពេញ​នេះ បានកើត​ឡើង​កាល​វេលា​ម៉ោង​៧៖១៨​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈពេល​លោក​ឧកញ៉ា​ចុះ​ពី​រថយន្ត ឡិច​ស៊ី​ស​៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ​នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here