ប្តីប្រពន្ធត្រូវរថយន្តបុកស្លាប់ទាំងពីរនាក់ទាំងព្រលឹមអុរ ពេលកំពុងជិះម៉ូតូ

0
97

ខេត្តកំពង់ឆ្នាំង៖ គួរឲ្យរន្ធត់ណាស់ ដែលមនុស្សពីរនាក់ប្តី ប្រពន្ធត្រូវរថយន្តមួយគ្រឿងរេចង្កូតមកបុកទាំងកំរោល បណ្តាលឲ្យស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូឌុបគ្នាចេញពីផ្ទះទៅធ្វើការ ។

ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទី ព្រឹក ថ្ងៃ សៅរ៍ ១៣កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ម្ដុំ ឡពាង ស្ថិតនៅក្នុងភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

តាមសាច់ញាតិរបស់សពដែលធ្វើដំណើរ ជាមួយជាអ្នកជិះម៉ូតូមួយគ្រឿងផ្សេងទៀត បានបញ្ជាក់ថាអ្នកស្លាប់មានឈ្មោះ បេង លុច (ប្តី)និង សែសុខឃឿន ត្រូវជាប្រពន្ធរស់នៅភូមិចាន់ត្រក ឃុំក្រាំងស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីបានជិះម៉ូតូឌុបប្រពន្ធទៅធ្វើការនៅរោងចក្រតាមបណ្តោយផ្លូវជាតិលេខ៥ ពីជើងមកត្បូង ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តរថយន្តសាំយ៉ុងចំណុះ១២កៅអី១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2N 5893 ធ្វើដំណើរបញ្ច្រាសទិសគ្នាបានរេចង្កូតមកបុកម៉ូតូជនរងគ្រោះទាំងកំរោលបណ្តាលឲ្យស្លាប់ទាំងពីរនាក់ប្តី ប្រពន្ធយ៉ាងអាណោចអាធ័មតែម្តង ។ ចំណែកអ្នកបើកបររថយន្តក្រោយបង្កហេតុរួច បានគេចខ្លួនបាត់បន្សល់ទុករថយន្តដែលខូចខាតមួយចំហៀងនៅកន្លែងកើតហេតុ និងម៉ូតូរបស់ជនរងគ្រោះខូចខាតស្ទើរទាំងស្រុង ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរចរាចរ ស្រុកទឹកផុសបានទៅដល់វាស់វែង និងលើកសពពីរនាក់ប្តីប្រពន្ធដាក់ទន្ទឹមគ្នា និងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកយានយន្តទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ពែលក្រោយ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here