ឃើញក្មេងស្រីអាយុ១១ឆ្នាំជិះកង់ចេញពីរៀនដល់កន្លែងស្ងាត់ ស្ទាក់ចាប់អូសដៃចូលព្រៃរំលោភសេពសន្ថវៈបានសម្រេច

0
103

ខេត្តកោះកុង​៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ​ គី​ គី​ម​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​អាយុ​ ១១​ឆ្នាំ​  តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។​

ហេតុការណ៍​ចាប់រំលោភសេពសន្ថវៈនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​៣០​នាទីព្រឹក ថ្ងៃ សុក្រ ១២កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ ​ ស្ថិត​ក្នុងភូមិ​-​ឃុំ​ដង​ពែង​ ស្រុកស្រែ​អំបិល ខេត្តកោះកុង ខណៈដែល​ក្មេង​ស្រី​ជន​រង​គ្រោះ​ កំពុង​ជិះ​កង់​ចេញពីផ្ទះ​ទៅ​សាលារៀនទៅផ្ទះ។​ ពេល​មក​ដល់​ចំណោត​តា​ញ៉​ ស្ថិត​ក្នុងភូមិ​-​ឃុំ​ដង​ពែង​ ស្រុកស្រែ​អំបិល​ជាកន្លែងស្ងាត់ ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ មក​ពីក្រោយ​ស្ទាក់ស្កាត់​ជន​រង​គ្រោះឲ្យឈប់​រួចធ្វើសកម្មភាព​អូសដៃក្មេងស្រីរងគ្រោះ​ចូល​ក្នុង​ព្រៃ​ហើយបានធ្វើសកម្មភាព​ រំលោភសេពសន្ថវៈ​រហូត​ទាល់តែ​បាន​សម្រេចធ្វើឲ្យក្មេងស្រីរងគ្រោះឈឺចាប់ក្រៃលែង ។ បន្ទាប់ពីចាប់រំលោភសេពសន្ថវៈបានសម្រេច ជនសង្ស័យ​ ក៏ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។​ ចំណែកជនរងគ្រោះទាញកង់ជិះទៅផ្ទះរាយការណ៍ប្រាប់ម្តាយ ហើយម្តាយក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដងពែង ភ្លាមដែរ ។

​ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍រឌ្ឋបាល ដងពែងបានឲ្យដឹងថា ក្រោយ​ពី​ទទួល​បាន​ ពាក្យបណ្ដឹង​ពី​អាណាព្យាបាល​ ក្មេង​ស្រី​រង​គ្រោះ​ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ២នឹង​៣០​នាទី​រសៀល​ ហើយជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើប្រាកដមែន ។​ ​បច្ចុប្បន្ន​កម្លាំង​ជំនាញបាន​បំពេញ​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here