ស្រវឹងស្រាទុកទឹកភ្នែកឲ្យប្រពន្ធកូន គ្រាដែលស្រវឹងជិះម៉ូតូបុកដើមឈើធ្លាក់ប្រឡាយស្លាប់

0
98

ខេត្តសៀមរាប: ស្រី្តជាប្រពន្ធដែលមានកូនតូចអាយុទើបតែ៦ខែ បានស្រែកទ្រហោរយំអោបសពប្តីស្ទើរខ្សោះទឹកភ្នែក គ្រាដែលប្តីមិនស្តាប់សំណូមពរប្រពន្ធសុំកុំឲ្យផឹកស្រា បែរជាមិនស្តាប់ហើយទៅផឹកស្រាស្រវឹងជិះម៉ូតូបុកដើមឈើស្លាប់ទាល់តែបាន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឺកថ្ងៃ អង្គារ ១រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង សៀមរាប។

មន្រ្តីនគរបាលចរាចរស្រុកប្រាសាទបគងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ឹម ធី អាយុ ២០ឆ្នាំ រស់នៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ទីលំនៅបច្ចុប្បន្នភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប មានប្រពន្ធ និងមានកូនតូចម្នាក់អាយុទើបតែ៦ខែ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូកញ្ចាស់មួយគ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ឃ.2890.ក.ច១ ចេញពីផឹកស្រាជាមួយមិត្តភក្តិបងប្អូនក្នុងថ្ងៃបុណ្យអុំទូកបង្ហើយដោយធ្វើដំណើរពីលិចទៅកើតតាមមាត់ប្រឡាយទឹកមួយក្នុងភូមិនេះ។ ដោយសារតែពេលនោះជនរងគ្រោះស្រវឹងស្រាខ្លាំងជោកជាំ បាត់ម្ចាស់ការ ជិះមកដល់កន្លែងកើតហេតុក៏ជ្រុលចង្កូតទៅបុកដើមប្រេងខ្យល់ដុះលើមាត់ប្រឡាយរួចធ្លាក់ចូលទឹកបណ្ដាលឲ្យបាក់ក និងឈ្លក់ទឹកស្លាប់តែម្តងដោយគ្មានអ្នកណាដឹងទៅជួយទាន់ឡើយ ។ លុះក្រោយមកអ្នកភូមិធ្វើដំណើរតាមមាត់ប្រឡាយឃើញ ក៏រាយការណ៍ប្រាប់ក្រុមគ្រួសារនិងសមត្ថកិច្ចនគរបាលជំនាញចុះមកធ្វើកោសល្យវិច័យតែម្តង ។​ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយជិះម៉ូតូបុកដើមឈើធ្លាក់ប្រឡាយប្រាកដមែន មិនមែនពាក់ព័ន្ធអំពើឃាតកម្មនោះទេ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីក្រោមសម្រែកទ្រហោរយំពីប្រពន្ធយ៉ាងក្តុកក្តួលបំផុត ៕ អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here