បង្ក្រាបទៀតហើយ បង្រ្កាបចិនចាប់ចិនដូចគ្នាបង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់នៅក្រុងព្រះសីហនុ  

0
132

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ ពុធ ២រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃ១៣ ខែវិច្ឆិកា ឆ្នំា២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត សហការជាមួយកម្លាំង កងទព័តំបន់សឹករងខេត្ត ដឹកនាំលោកឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានបើកបង្ក្រាបជនជាតិចិនមួយ​ក្រុម ដែលចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុកនិងធ្វើទារុណកម្មជំរិតទារប្រាក់ នៅ ផ្ទះមួយកន្លែង ត្រង់ផ្លូវចូលក្បាលឆាយ ក្នុងក្រុម២២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ម្តុំមុខពន្ធធនាគារខេត្ត ។

ប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ប្រតិបត្តិការនេះសមត្ថកិច្ចឃាត់​ខ្លួន​ជនសង្សយ័បុរសជនជាតិចិន២នាក់និងរំដោះយកជនរងគ្រោះ ចំនួន៤នាក់ភេទប្រុសនិងជាជនជាតិចិនដូចគ្នា។ ក្នុងនោះដែរជនរងគ្រោះទាំងអស់សុទ្ធតែមានស្នាមរបួសពេញខ្លួន ដោយសារការធ្វើទារុណកម្មពីក្រុមជនសង្ស័យបង្ខំគំរាមកំហែងឲ្យក្រុមគ្រួសារនៅប្រទេសចិនផ្ញើលុយឲ្យពួកគេ។  ក្រៅពីនេះសមត្ថកិច្ចដកហូតបានវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀតមានខ្នោះដៃ៦គូ សោដោះខ្នោះដៃ  ៦គូ និងគ្រឿងអេឡិចត្រូនិកមួយចំនួនហើយបច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរសាវតាបន្ថែម ដើម្បីអនុវត្តន៍​តាម​និតិវិធីផ្លូវច្បាប់៕  អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here