រថយន្តវីហ្គោផ្តាច់ជីវិតតាយាយពីរនាក់កំពុងជិះម៉ូតូឌុបគ្នា

0
96

ខេត្តកំពង់ស្ពឺ:  មានករណីគ្រោះថ្នាក់រវាងរថយន្តបុកម៉ូតូកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩  ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៧- ៣៨ ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សាក្សីឃើញហេតុការណ៍នេះបាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគាត់ឃើញ រថយន្តម៉ាកហ៊ីឡាក់វីហ្គូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-5768 បើកបរបោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច។ លុះដល់ចំណុច កើតហេតុបានបុកជាមួយម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-1101 ជិះដោយឈ្មោះ ព្រំ ម៉ុន ភេទប្រុស អាយុ ៧៧ឆ្នាំ ឌុបឈ្មោះ ឡុង យាប់ ភេទស្រី អាយុ ៧២ឆ្នាំ ដែលកំពុងជិះបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុយ៉ាងរន្ធត់តែម្តង ។ ចំណែករថយន្តបានធ្លាក់ពីផ្លូវហើយអ្នកបើកបរប្រញាប់បើកទ្វាររថយន្តគេចខ្លួនបាត់ភ្លាមមួយរំពេចដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរស្រុកសំរោងទងបានចុះធ្វើការវាស់វែង យករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here