ឆ្លងចរន្តអគ្គិសនីឆេះផ្ទះក្បឿង១ខ្នងផ្អើលទាំងយប់

0
96

ខេត្តកំពង់ចាម: អគ្គិភ័យមួយឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ១កន្លែង កាលពីវេលាម៉ោង ៩ និង៥០នាទីយប់ថ្ងៃ អាទិត្យ ៦រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចម្ការលើ ដែល ផ្ទះខាងលើជាកម្មសិទ្ធិរបស់ឈ្មោះ មុត សំណាង (ហៅឌុក) ភេទប្រុស អាយុ៥៩ឆ្នាំ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ក្រោយពីទទួលបានព័ត៌មានភ្លាម រថយន្តពន្លត់អគ្គិភ័យស្រុកចំការលើ និងខេត្តបានចុះដល់ទីតាំងខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង អស់ទឹកចំនួន១៣រថយន្ត ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់រហូតដល់ម៉ោង១០និង៥៥នាទី ទើបរលត់អស់។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីនេះបានបំផ្លាញ ឆេះផ្ទះមួយ ទំហំ៨ម៉ែត្រx១៦ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារអស់ទាំងស្រុង។ ប្រាក់អស់ចំនួន៥៨,០០០ដុល្លារ ខ្សែកប្លាទីនចំនួន០៣តម្លឹង និងសម្ភារ:សង្ហារឹមមួយចំនួនទៀត ហើយហេតុការណ៍នេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ៕​ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here