សមត្ថកិច្ចខណ្ឌដូនពេញ ឃាត់មេខ្លោងលក់ថ្នាំញៀន២ នាក់ រឹបអូសថ្នាំញៀនជាង១២០ កញ្ចប់

ភ្នំពេញ៖ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងលោក ហួត ចាន់យ៉ារ៉ាន់ អធិការខណ្ឌដូនពេញ បានដឹកនាំកម្លាំងនគរបាលខណ្ឌ ចុះបង្ក្រាបកន្លែងចែកចាយថ្នាំញៀនមួយកន្លែង ដោយដកហូតបានថ្នាំជាង១២០កញ្ចប់ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវលេខ១៤៨ កែងលេខ៥ ស្ថិតក្នុងភូមិ៥ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមេខ្លោងដែលឃាត់នេះ ទី១៖ឈ្មោះ សុខ ចាន់ អាយុ៤០ឆ្នាំ និងទី២៖ឈ្មោះ សុខ​ ម៉ក់ អាយុ២៨ឆ្នាំ​ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

ជាមួយនេះដែរសមត្ថកិច្ចបាន រឹបអូសបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១២០កញ្ចប់ និងវត្ថុតាង លុយមួយចំនួនទៀតផងដែរ។

បន្ទាប់មកសម្ថកិច្ចឃាត់ជនសង្ស័យបាន២នាក់ទៀត នៅចំណុច​កាប៊ីនភ្លើង ផ្លូវរថភ្លើង​លេខអ៊ែរ៦ ស្ថិតក្នុងភូមិ២ សង្កាត់​ស្រះចក​  ទី១៖ ឈ្មោះ ម៉េត ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ និងទី២៖ឈ្មោះ ចាន់ សោភា ភេទស្រី អាយុ១៦ឆ្នាំ ក្នុងនោះជំនាញដកហូតបាន ២កញ្ចប់ធំ​ ផងដែរ ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *