បុរស​ម្នាក់​បើក​ជែង​រថយន្ត​មិន​ប្រយ័ត្ន​ ត្រូវ​រថយន្ត​មក​ពីក្រោយ​បុក​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

0
99

​បន្ទាយ​មាន​ជ័យ​ ៖​ បុរស​ម្នាក់​បាន​ស្លាប់​ពេល​ដែល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ នៅ​វេ​ល​ម៉ោង​២០​និង​០០​នាទី​ ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចំណុច​មុខ​សួន​ស្ព័​រ​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​

​សមត្ថកិច្ច​នគរបាល​ដែល​ធ្វើ​កំណត់ហេតុ​បាន​ឲ្យ​ដឹង​ថា​៖​ ជន​រង​គ្រោះ​ឈ្មោះ​ឌី​ ណា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ នៅ​ខេត្តពោធិ៍សាត់​ មុខរបរ​ជាង​ជួសជុល​ត្រាក់ទ័រ​ និង​ឡាន​ នៅ​ភូមិ​ព្រែក​ល្ពៅ​ ឃុំ​បត់​ត្រង់​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ រយៈពេល​៣-៤​ឆ្នាំ​មក​ហើយ​ ។​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់​ក្នុង​គោលបំណង​មក​លេង​ក្នុង​ក្រុង​សិរី​សោភ័ណ​ ចៃដន្យ​ក៏​ជួប​ហេតុការណ៍​គ្រោះថ្នាក់​តែ​ម្តង​ ។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ ៖​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ បាន​ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង​មាន​ពាក់មួក​សុវត្ថិភាព​ ពេល​មក​ដល់​កន្លែង​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ត​ សង្ស័យ​មាន​ឧបសគ្គ​ខាង​ ក៏​បែរមក​ខាងស្តាំ​ដៃ​វិញ​បណ្តាល​ឲ្យ​រថយន្ត​បុក​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ចំណែក​រថយន្ត​បើក​គេច​បាត់​ស្រមោល​ ។​

​បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​ដឹក​យក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​ ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ក៏​បាន​បាត់បង់​ជីវិត​ដោយ​របួស​ធ្ងន់ធ្ងរ​ ។​ ចំណែក​ម៉ូតូ​ត្រូវ​រង​ការ​ខូចខាត​ធ្ងន់​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ។​ ចំណែក​រថយន្ត​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​កំពុងធ្វើការ​ស្រាវជ្រាវ​ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here