ឃាត់ខ្លួន​ជនជាតិ​ណេ​ប៉ា​ល់​ម្នាក់​ ថយក្រោយ​រថយន្ត​កិន​មនុស្ស​ស្លាប់​

0
94

​ភ្នំពេញ​ ៖​ ជនជាតិ​ណេ​ប៉ា​ល់​ម្នាក់​ ជា​បុគ្គលិក​ក្រុមហ៊ុន​ហាន់​ទី​ម​ឃី​ត​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំងធ្នង់​ឃាត់ខ្លួន​ ក្នុង​បទល្មើស​ឃាតកម្ម​ដោយ​ចេតនា​ កាលពី​ថ្ងៃ​ទី​១៩​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០​និង​៣៤​នាទី​ នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​ ផ្ទះ​សង់​ថ្មី​ ផ្លូវ​បេតុង​ ភូមិ​សំរោង​ទាវ​ សង្កាត់​ក្ករាំងធ្នង់​ ខណ្ឌ​សែន​សុខ​ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​លោក​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ថា​ ជនសង្ស័យ​ឈ្មោះ​ GHISING​ DHANRAJ​ ភេទ​ប្រុស​ ជនជាតិ​នេ​ប៉ា​ល់​ អាយុ​២០​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ហាន់​ទី​ម​ឃី​ត​ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ហាន់​ទី​ម​ឃី​ត​ ផ្លូវ​បេតុង​ ភូមិ​សំរោង​ទាវ​ សង្កាត់​ក្ករាំងធ្នង់​ ខណ្ឌ​សែន​សុខ​ (​គ្មាន​សារធាតុ​ញៀន​)​ បាន​បើករថយន្ត​ថយក្រោយ​បុក​បណ្តា​ឲ្យ​ស្លាប់​ ជន​រង​គ្រោះ​ ឈ្មោះ​ HUANG​ CHENGYONG​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ហាន់​ទី​ម​ឃី​ត​ ជនជាតិ​ចិន​ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ហាន់​ទី​ម​ឃី​ត​ ផ្លូវ​បេតុង​ ភូមិ​សំរោង​ទាវ​ សង្កាត់​ក្ករាំងធ្នង់​ ខណ្ឌ​សែន​សុខ​ (​ស្លាប់​)​ ។​
​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕


LEAVE A REPLY

Please enter your comment!
Please enter your name here