ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

0
92

​ខេត្តឧត្តរមានជ័យ​ ៖​ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​ចំណុច​ភូមិ​បុរី​រដ្ឋបាល​ កាលពី​ថ្ងៃ​ទី​១៩​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៥​និង​០០​នាទី​ និង​ដកហូត​គ្រឿងញៀន​មួយ​ចំនួន​។​
​ជនសង្ស័យ​រួម​មាន​ ៖​
១.​ឈ្មោះ​ ឈៀង​ ចាន់​ធា​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ រស់នៅ​ភូមិ​បុរី​រដ្ឋបាល​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្ត​ឧត្ត​មាន​ជ័យ​
២.​ ឈ្មោះ​ ឈឿ​ន​ ឡាយ​អៀង​ ភេទ​ប្រុស​ អាយុ​ ១៤​ឆ្នាំ​ រស់នៅ​ភូមិ​ ភ្នៀ​ត​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​
៣.​ឈ្មោះ​ ឌឿ​ន​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ អូរ​ក្រ​វ៉ា​ន់​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​
៤.​ឈ្មោះ​ ទុំ​ ចាន់​ទិ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​កន្សែង​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​
៥.​ឈ្មោះ​ ដេ​ត​ ស៊ី​ណេ​ត​ ហៅ​ ស៊ឺ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​បុរី​រដ្ឋបាល​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។​
​ដកហូត​សម្ភារ​រួម​មាន​ ៖​ ម៉ូតូ​ចំនួន​០៣​គ្រឿង​,​ ថ្នាំ​ញៀន​ប្រភេទ​ ICE​ ០៣​កញ្ចប់​តូច​,​ទូរស័ព្ទ​០៦​គ្រឿង​,​ កាបូប​ដាក់​លុយ​ ០៣,​ ដប​សំរាប់​ជក់​ចំនួន​០៤​ និង​សម្ភារ​សំរាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​៕


LEAVE A REPLY

Please enter your comment!
Please enter your name here