មន្ត្រី​កងរាជអាវុធហត្ថ​ ប្រចាំ​ស្នាក់​ការ​វ៉ា​យ​អេ​ត​បើករថយន្ត​ឡិច​ស៊ី​ស​៣៣០​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់​ របួសស្រាល​ម្នាក់​

0
94

​ខេត្តកោះកុង​ ៖​ មន្ត្រី​កងរាជអាវុធហត្ថ​ ប្រចាំ​ស្នាក់​ការ​វ៉ា​យ​អេ​ត​បើករថយន្ត​ឡិច​ស៊ី​ស​៣៣០​បុក​ម៉ូតូ​ពីក្រោយ​របួសធ្ងន់​ស្រាល​២​នាក់​ នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៨.១៩​ លើ​ផ្លូវជាតិ​លេខ​៤៨​ ស្ថិត​ក្នុងភូមិ​តា​ធ​ង​ ឃុំ​ដង​ពែង​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​កាលពី​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​៣៣០​ ពណ៌​ស​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 2-2131​ បើកបរ​ដោយ​ឈ្មោះ​ កេ​ត​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​ស្នាក់​ការ​វ៉ា​យ​អេ​ត​ នៅ​ភូមិ​ព្រះ​អង្គ​កែវ​ ឃុំ​ដង​ពែង​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​(​រត់គេច​ខ្លួន​បាត់​)​។​ បាន​បុក​ម៉ូតូ​ម៉ាក​វ៉េវ​RSX​ ពណ៌​ខៀវ​ គ្មាន​ស្លាក​លេខ​ អត់​ពាក់មួក​សុវត្ថិភាព​ បើកបរ​ដោយ​ឈ្មោះ​ អៀន​ ចំរើន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រាំ​ង​ ឃុំ​ដង​ពែង​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ (​រង​របួសធ្ងន់​)​ ហើយ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ ខណ​:​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ ឈ្មោះ​ ឈាន​ សំណាង​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ជាមួយ​គ្នា​រង​របួសស្រាល​ត្រូវ​បាន​ក្រុម​គ្រួសារ​អ្នក​ជិតខាង​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល​។​

​វត្ថុ​តាង​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ ដើម្បី​រង់ចាំ​ភាគី​ទាំង​សងខាង​មក​ចូល​ខ្លូ​ន​ដោះ​​ស្រាយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here