ក្មេង​ប្រុស​៣​នាក់​ នាំ​គ្នា​ទៅ​លេង​ទឹក​ បណ្តាល​ឲ្យ​លង់​ស្លាប់​ ពេល​ដែល​ឪពុក​ម្តាយ​ទៅ​ធ្វើការ​

0
92

​ខេត្តកោះកុង​ ៖​ ឪពុក​ម្ដាយ​ទៅ​ធ្វើការ​ កូនៗ​នៅផ្ទះ​ បបួល​គ្នា​ទៅ​លេង​ទឹក​ ក៏​បណ្ដាល​អោយ​លង់ទឹក​ស្លាប់​ទាំង​៣​នាក់​តែង​ម្ដង​ កាលពី​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នា​វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល​ នៅ​ចំណុច​លូ​ទឹក​ក្បែរ​ការ​រិ​យា​ល័យ​ភូមិបាល​ស្រុក​ ស្ថិត​ក្នុងភូមិ​បឹង​ព្រាវ​ ឃុំ​បឹង​ព្រាវ​ ស្រុកស្រែ​អំបិល​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ក្មេង​រង​គ្រោះ​ទាំង​៣​នាក់​នោះ​ រស់នៅ​ផ្ទះ​ជិត​គ្នា​ ដោយ​ក្មេង​រង​គ្រោះ​ទី​ ១​ មានឈ្មោះ​ ជឿន​ រក្សា​ ភេទ​ប្រុស​ អាយុ​ ៧​ ឆ្នាំ​ សិស្ស​ ត្រូវជា​កូន​របស់​ឈ្មោះ​ ងៀប​ ជឿន​ ភេទ​ប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ មុខរបរ​ កសិករ​,​ ក្មេង​រង​គ្រោះ​ទី​ ២​ មានឈ្មោះ​ ចិត្ត​ វិ​រីត​ ភេទ​ប្រុស​ អាយុ​ ៥​ ឆ្នាំ​ សិស្ស​ ត្រូវជា​កូន​របស់​ឈ្មោះ​ ចិត្ត​ ភេទ​ប្រុស​ អាយុ​ ៤៦​ ឆ្នាំ​ មុខរបរ​កសិករ​ និង​ក្មេង​រង​គ្រោះ​ទី​ ៣​ មានឈ្មោះ​ ឆៃ​ សៀវ​វើ​ ភេទ​ស្រី​ អាយុ​ ៣​ ឆ្នាំ​ ត្រូវជា​កូន​របស់​ឈ្មោះ​ ធឿ​ន​ វិ​ឆៃ​ ភេទ​ប្រុស​ អាយុ​ ៣៣​ ឆ្នាំ​ មុខរបរ​ កសិករ​។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​ជំនាញ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ព្រាវ​ បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ​ស្រុក​ ចុះ​ធ្វើ​កោសល្យវិច័យ​លើ​ក្មេង​រង​គ្រោះ​ ។​ ក្រោយ​ពិនិត្យ​រួច​បាន​បញ្ជាក់​ថា​ ក្មេង​រង​គ្រោះ​ខាងលើ​ ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​ ។​

​មូលហេតុ​ ៖​ ឪពុក​ម្ដាយ​ទៅ​ធ្វើការ​ កូនៗ​នៅផ្ទះ​ បបួល​គ្នា​ទៅ​លេង​ទឹក​ ក៏​បណ្ដាល​អោយ​លង់ទឹក​ស្លាប់​តែង​ម្ដង​។​
​បច្ចុប្បន្ន​ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ បាន​ធ្វើ​ណ​ត់​ហេតុ​ប្រគល់​សាកសព​ក្មេង​ទាំង​៣​នាក់​ ជូន​ដល់​អាណាព្យាបាល​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here