


ភ្នំពេញ៖ តូបជាងជួសជុលម៉ូតូនឹងតូបលក់បាយនៅមុខរោងចក្រកាត់ដេសំលៀកបំពាក់ អុីស ថិចត្រូវអគ្គិសភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់ថៅកែក្រុមហ៊ុនចេញមកជួយពន្លត់។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ១:០០នាទីរំលងអាត្រាតឈានចូលថ្ងៃទី២៥ខែមករា ឆ្នាំ២០១៧ស្ថិនៅក្នុង បូរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌពោសែនជ័យ។
ជនរងគ្រោះម្ចាស់ តូប ឈ្មោះគិនម៉ាប់ភេទប្រុសអាយុ៣២មុខរបរជួសជលម៉ូតូនឹងប្រពន្ធឈ្មោះហុង សារិន អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ(កូនខ្ចី)មានស្រុកកំណើតនៅភូមិប្រាសាទឃុំមហាសាំង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
តាមប្រភពពត៌មានពីនារីរងគ្រោះបាននិយាយប្រាប់ថា មុនពេលកើតហេតុគាត់នឹងប្តីព្រមទាំងកូន កំពុងតែដេកលង់លក់ដោយមិនដឹងភ្លើងឆេះ ហើយដោយឃើញឆេះចេញពីតូបលក់បាយអោយកម្មកររោងចក្រជាប់គ្នា។
តាមប្រភពដដែលបានបន្តទៀតថាជារៀងរាល់ថ្ងៃធ្លាប់អ្នកលក់បាយនៅជាប់តូបគាត់មកដាំបាយ ហើយគាត់ស្មានថាជាភ្លើង ដាំបាយឬភ្លើងចំអិនម្ហូបក៏មិនចាប់អារម្មណ៍ ដោយមិនបានភ័យ។ លុះភ្លើងឆេះខ្លាំងពួកគាត់បានងើបទាំងប្រញ៉ាប់ប្រញាល់ដោយមិបានយក របរបរមានលុយជាង២០ម៉ឺនរៀលនឹដោយគាត់ភ័យពេកយកបានតែកូនតូចជាងមួយខែចំណែកប្តី យកបានសំភារះបះកង់មួយចំនួនតិចប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនឹងថៅកែរោងចក្របាននាំគ្នាបើកទឹកចេញពីក្នុងមកជួយពន្លត់ អស់រយះពេលជិតមួយម៉ោងទើបរលត់៕សារ៉េត