បុរស​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ខណៈ​បើក​ម៉ូតូ​បុក​ជាមួយ​គោ​យន្ដ​កន្ដ្រៃ​បើក​ស្រប​ទិស​គ្នា​នៅ​ខាង​មុខ​ពេញ​មួយ​ទំហឹង​

0
97

​កណ្ដាលៈ​ បុរស​ម្នាក់​បើក​ម៉ូតូ​ដោយ​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ បាន​បុក​ជាមួយ​គោ​យន្ដ​កន្ដ្រៃ​បើក​នៅ​ខាង​មុខ​ស្រប​ទិស​គ្នា​ ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ។​ ករណី​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ លើ​កំណាត់​ផ្លូវ​លេខ​១៤​ ស្ថិត​ក្នុងភូមិ​ស្ពានដែក​ ឃុំ​ព្រែក​ទ​ន្ល​ន្លា​ប់​ ស្រុក​លើក​ដែក​ ខេត្ដកណ្ដាល​ ។​

​ មន្ដ្រី​នគរបាល​ចរាចរណ៍​ស្រុក​លើក​ដែក​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​ឈ្មោះ​ ពៅ​ រិ​ទ្ធី​ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បឹង​កណ្ដាល​ ឃុំ​ខ្ពប​អា​ទាវ​ ស្រុក​លើក​ដែក​ ជា​ង្ន​ក​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​1U-8987​ ។​ ចំណែកឯ​អ្នកបើកបរ​គោ​យន្ដ​កន្ដ្រៃ​ពុំ​ស្គាល់​អត្ដសញ្ញាណ​ រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៤​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​បុក​គោ​យន្ដ​កន្ដ្រៃ​ដែល​បើក​នៅ​ខាង​មុខ​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ រីឯ​អ្នកបើកបរ​គោ​យន្ដ​វិញ​បាន​ទុក​រថយន្ដ​ចោល​ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។


​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​ពិនិត្យ​វាស់វែង​ រួច​កសាង​ឯកសារ​ដកហូត​យក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕


LEAVE A REPLY

Please enter your comment!
Please enter your name here