សមត្ថកិច្ចចម្រុះ​បង្ក្រាប​ទីតាំង​រោង​អារ​ឈើ​ខុសច្បាប់​ចំនួន​៤​កន្លែង ​នៅ​ក្នុង​ស្រុក​ពារាំង

0
104

ខេត្តព្រៃវែង​ ៖ ​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ មន្ត្រី​កងរាជអាវុធហត្ថ​ សហការ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ និងមានការៃម្របសម្រួល​ពីព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ព្រៃវែង​ខេត្ត​ព្រៃវែង ​បាន​ចុះ​បង្ក្រាប​ទីតាំង​រោង​អារ​ឈើ​ខុសច្បាប់​ចំនួន​៤​កន្លែង ​នៅ​ក្នុង​ស្រុក​ពារាំង ដោយដកហូត​​​សម្ភារៈ​​​​​រួមមាន​ ម៉ាស៊ីន​អារ​ឈើ ចំនួន​០៤​គ្រឿង​ សម្ភារៈ​ប្រើប្រាស់​សម្រាប់​អារ​ឈើ​មួយ​ចំនួន និង​ឈើ​ចម្រុះ មួយចំនួន ។ ​

មន្រ្តីរដ្ឋបាលព្រៃឈើខេត្តព្រៃវែងបានឲ្យដឹងថា រោង​ម៉ាស៊ីន​អារ​ឈើ​ខុសច្បាប់​ខាង​លើ​ ស្ថិត​នៅ​ភូមិ​ជ្រៃ ឃុំ​ព្រៃ​សា​ឡិ​ត ស្រុក​ពារាំង ខេត្ត ព្រៃវែង ហើយ​ ការ​ចុះ​បង្ក្រាប​នេះ​ដែរ​ ធ្វើឡើង​តាម​ដីកា​បង្គាប់​របស់​តុលាការ​ខេត្ត​ព្រៃវែង ដែល មាន​ចំនួន​៤​រោង​ម៉ាស៊ីន​រួមមាន ​៖​
ទី​១-​រោង​ម៉ាស៊ីន ឈ្មោះ ទូច ថា ភេទប្រុស អាយុ៥០​ឆ្នាំ​
​ទី​២-​រោងម៉ាស៊ីន ឈ្មោះ សោ យឿន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​
​ទី​៣-​រោងម៉ាស៊ីន ឈ្មោះ ទូច ដាំ ភេទប្រុស អាយុ៤៣​ឆ្នាំ​ និង​ទី​៤-​រោង​ម៉ាស៊ីន ឈ្មោះ លាង ផល្លា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជ្រៃ ឃុំ ព្រៃ​សា​ឡិ​ត ស្រុក​ពារាំង ខេត្ត​ព្រៃវែង។ ជាមួយ​នឹង​ការ​បង្ក្រាប​នេះ​ដែរ ​សមត្ថកិច្ច​បាន​ដកហូត​​​សម្ភារៈ​​​​​រួមមាន​ ៖ ម៉ាស៊ីន​អារ​ឈើ ចំនួន​០៤​គ្រឿង​ សម្ភារៈ​ប្រើប្រាស់​សម្រាប់​អារ​ឈើ​មួយ​ចំនួន និង​ឈើ​ចម្រុះ ដែលមកដល់ពេលនេះកំពុង​វាស់វែង​។

បច្ចុប្បន្ន សម្ភារៈ​ទាំងអស់ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រៃវែង កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here