ជិះម៉ូតូឆក់ទូរស័ព្ទដៃជនជាតិស្បែកខ្មៅ ចាប់បានម្នាក់រត់រួចម្នាក់

0
99

ភ្នំពេញ: ចោរពីរនាក់ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនជាតិស្បែកខ្មៅម្នាក់តែ មិនបានសម្រេច ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញដេញចាប់ដោយក្របួចជាប់ម្នាក់ និងរត់គេចខ្លួនម្នាក់។កាលពីវេលាម៉ោង ១២ និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវ២០៨ ត្រង់ចំណុចក្បែរអតីតភោជនីដ្ឋានតាយតាយ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ជាជនជាតិបរទេសស្បែកខ្មៅ កំពុងតែដើរចុចទូរស័ព្ទដៃ នៅផ្លូវ១៥៤ ម្តុំផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ លុះពេលបានមួយសន្ទុះក្រោយមក ក៏មានជនសង្ស័យ២នាក់ មានឈ្មោះដូចខាងលើនេះ ជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AQ-6877 តាមបណ្តោយផ្លូវ១៥៤ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ មិនបានសម្រេច ហើយជនសង្ស័យខាងលើ បើកម៉ូតូរត់គេចខ្លួន រហូតទៅដល់ចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវ២០៨ សង្កាត់បឹងរាំង ក៏មានបុរសម្នាក់ ជិះម៉ូតូធុនធំ មិនដឹងថា ជាកម្លាំងសមត្ថកិច្ច ឬមួយយ៉ាងណាទេ បានជិះម៉ូតូបំបុកឲ្យដួល បន្ទាប់មកជនសង្ស័យម្នាក់ ជាអ្នកឆក់ទូរស័ព្ទដៃ បានរត់គេចខ្លួន បន្សល់ទុកតែអ្នកបើកម៉ូតូ ដួលរងរបួសបែកមុខបែកមាត់ នៅកន្លែងកើតហេតុ។

មួយសន្ទុះមកកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដូនពេញ ធ្វើការអន្តរាគមន៍ ឃាត់ខ្លួនភ្លាមៗ ដោយសារតែកើតហេតុខាងលើនេះ នៅទឹកដីប៉ុស្តិ៍ផ្សារថ្មីទី៣ ក៏យកទៅសួរនាំ ជាបណ្តោះអាសន្ន រួចកសាងសំណុំរឿង បន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ក្រោយកើតហេតុជនសង្ស័យ រួមនឹងវត្ថុតាងខាងលើនេះ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនិតិវិធី ៕  អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here