ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

0
98

​ភ្នំពេញ​ ៖​ នៅ​យប់​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៣​និង​៣០​នាទី​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ព្រែក​ថ្មី​ ឃាត់ខ្លួន​ជនសង្ស័យ​៣​ នាក់​ នៅ​មុខ​ផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ព្រែក​ថ្មី​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​ ពី​បទ​ ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​
​ជនសង្ស័យ​រួម​មាន​ ៖​
១.​ឈ្មោះ​ សៀ​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​លក់​ផ្កា​ ស្នាក់​នៅ​ភូមិ​ព្រែក​ថ្មី​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​
២.​ឈ្មោះ​ ហុច​ គង់​ ភេទ​ ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ជាងឈើ​ ស្នាក់​នៅ​ភូមិ​ឈើទាល​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​ ។​
៣.​ឈ្មោះ​ ហេង​ សំណាង​ ភេទ​ ប្រុស​ អាយុ​ ២៤​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ជាងដែក​ ស្នាក់​នៅ​ ភូមិ​ឈើទាល​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​ ។​
​ដកហូត​បាន​វត្ថុ​តាង​មាន​ ៖​ ក្រាម​ពណ៌​ស​ថ្លា​ (​សង្ស័យ​គ្រឿងញៀន​)​ ០៧​កញ្ចប់​ថង់​តូច​៕​ កូន​នាគ​


LEAVE A REPLY

Please enter your comment!
Please enter your name here