ឃាត់​ជនសង្ស័យ​៩​នាក់​ និង​ថ្នាំ​ញៀន​៨​កញ្ចប់​ ទូរស័ព្ទ​ដៃ​៦​គ្រឿង​ ម៉ូតូ​៣​គ្រឿង​

0
101

​កំពង់ចាម​ ៖​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ និង​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បាក់​ខែង​ ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​ កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ។​
​ជនសង្ស័យ​ទាំង​៩​នាក់​រួម​មាន​ ៖​
១-​ឈ្មោះ​គឿ​ន​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ នៅ​ភូមិ​ថ្មី​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​។​
២-​ឈ្មោះ​ពេជ្រ​ ជាង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ នៅ​ភូមិ​បឹង​គ្រំ​ ឃុំ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​។​
៣-​ឈ្មោះ​យ៉ែ​ម​ ភា​រ៉ា​ន់​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ នៅ​ភូមិ​ចំបក់​មាស​ ឃុំ​បាក់​ខែង​ រាជធានី​ភ្នំពេញ​។​
៤-​ឈ្មោះ​ឌី​ម​ ទិ​ ភេទ​ប្រុស​ ជាតិខ្មែរ​ អាយុ​១៩​ឆ្នាំ​ នៅ​ភូមិ​ព្រហូត​ ឃុំ​សំរោង​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​។​
៥-​ឈ្មោះ​ពេទ្យ​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​តាកែវ​ទី​២​ ឃុំ​វិហារ​សួ​គិ៍​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​។​
៦-​ឈ្មោះ​ធឿ​ន​ ចិន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ឧត្តុង្គ​ ឃុំ​ស្រង​ ស្រុក​ឧត្តុង្គ​ ខេត្តកំពង់ស្ពឺ​។​
៧-​ឈ្មោះ​ជឿន​ កុយ​ ភេទ​ប្រុស​ អាយុ​១៥​ ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ ស្លែ​ឃុំ​ជី​បា​ ស្រុក​ស្រី​សន្ធ​ ខេត្តកំពង់ចាម​។​
៨-​ឈ្មោះ​ ម៉ាច​ មី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជាតិខ្មែរ​នៅ​ភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​
៩-​ឈ្មោះ​ចេ​ន​ ត្រា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ព្រែក​ដំបង​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​
​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​៨​កញ្ចប់​,​ ទូរស័ព្ទ​ដៃ​៦​គ្រឿង​,​ ម៉ូតូ​៣​គ្រឿង​ និង​ថង់​វេច​ខ្ចប់​មួយ​ចំនួន​។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៩​នាក់​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​៕​ ដោយ​ ៖​ កូន​នាគ​


LEAVE A REPLY

Please enter your comment!
Please enter your name here