ផឹកស្រាសរស្រវឹងបែក​គំនិត​នាំគ្នាសាកកម្លាំង​ពត់​ដៃ​ប៉ះពាសំដី​កាប់មួយកាំបិតរយ៉ាសដេ១២ថ្នេរ​

 

 

 

ភ្នំពេញ ៖យុវជនមួយក្រុមនាំគ្នាផឹកស្រាសរអស់ជាង១លីតកន្លះ​បែក​គំនិត​បបួលសាកកម្លាំង​ពត់​ដៃគ្នាបង្ក​កើត​ជាមាន​ជម្លោះកាប់គ្នាដេរអស់១២ថ្នេរជនដៃដល់រត់គេចខ្លួនបាត់។​ ហេតុការណ៍​នេះ​បាន​កើត​ឡើងនៅវេលាម៉ោង២​:០០នាទីយប់​ថ្ងៃទី២៥ខែមករាឆ្នាំ២០១៧នេះស្ថិតនៅចំណុចមុខផ្ទះជួលជនរងគ្រោះភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
​តាម​ប្រភព​ព័ត៌មាន​ពី​នគរ​បាល​ប៉ុស្តិ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថាជនរងគ្រោះឈ្មោះរាជ ក្រិតអាយុ២៩ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅស្រុកកំណើតភូមិរោងស្នោរឃុំអណ្តូងពោធិ៍ស្រុករមាសហែកខេត្តស្វាយរៀង​។​ ចំណែកឯ​ជន​ដៃដល់ឈ្មោះ ហ៊ុចអាយុប្រហែល២៣ឆ្នាំនឹង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ សាន ចាន់រិទ្ធិអាយុ២៦ឆ្នាំមុខរបរធ្វើស្រែមករកការងារធ្វើរស់នៅភូមិរោងស្នោរឃុំអណ្តូងពោធិ៍ស្រុករមាសហែកខេត្តស្វាយរៀង​ជាមួយ​គ្នា​។
​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​នៅមុនកើតហេតុ
ក្រុមជនរងគ្រោះនិងជនបង្កត្រូវមិត្តភ័ក្រភូមិផងរបងជាមួយគ្នាបានបបួលគ្នា៥ទៅ៦នាក់ដើម្បីជួបជុំគ្នាផឹងស៉ី​។លុះផឹកអស់
ស្រារសជា១លីតកន្លះស្រាប់តែជនរងគ្រោះនិងជនបង្កបែក​គំនិត​បបួលគ្នាសាកកម្លាំងដោយកាច់ដៃគ្នាបង្កឱ្យកើ
តចេញជាអំពើហិង្សារវាយទៅវាយមកបុរសឈ្មោះ​ ចាន់រិទ្ធិជួយឃាត់ដូចផ្តល់ឱកាសឱ្យជនដៃដល់កាប់មកលើជនរងគ្រោះ១ប៉័ងតោបណ្តាលរយៈក្បាលហូរឈាមជោគខ្លួនដេរអស់១២ថ្នេរ។ក្រោយពេលបង្កហេតុជនដៃដល់បានព្យាយាមរត់គេចខ្លួនបាត់នៅសល់តែអ្នកចាប់ឱ្យគេកាប់ត្រូវនគរបាលឃាត់ខ្លួនយកមកប៉ុសិ៍្តរដ្ឋបាល​ចោមចៅ​ដោះស្រាយជា​មួយ​ជនរងគ្រោះចំនួន៥០០$សំរាប់ថ្លៃព្យាបាលរបួស​៕​សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *