ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​ចាក់​ដោយ​កូន​កាំបិត​ចិតបន្លែ​ចំនួន​១៤​កន្លែង​ រហូត​ដល់​ស្លាប់​

0
94

​ស្វាយ​រៀង​ ៖​ ស្ត្រី​ម្នាក់​បាន​រង​ការ​ចាក់​ដោយ​កូន​កាំបិត​ចិតបន្លែ​ចំនួន​១៤​កន្លែង​ពី​ជនសង្ស័យ​ រហូត​ដល់​ស្លាប់​ នៅ​វេលា​ម៉ោង​ចន្លោះ​ពី​ម៉ោង​៦​ទៅ​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​រោច​ក្រ​ធី​វ៉ា​យ​ផលិត​ អំ​ពូ​ល​ភ្លើង​អំ​អរ​ ស្ថិត​នៅ​ក្នុងភូមិ​ដើម​ពោធិ​ ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ សុភាព​ ស្នងការ​រង​នគរបាល​ខេត្ត​ ទទួល​ការងារ​ព្រហ្មទណ្ឌ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់​ ស្រាល​ បច្ចេកទេស​វិទ្យាសាស្ត្រ​ អធិការ​ អធិការរង​ស្រុក​ស្វាយ​ទាប​ គ្រូរ​ពេទ្យ​ បាន​ចុះ​ហ៊ុំ​ព័ទ្ធ​ និង​ពិនិត្យ​សាកសព​ កំណត់​មុខសញ្ញា​ពាក់ព័ន្ធ​។​

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ខឹ​ម​ ពិសាល​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​។​
​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​បាន​រត់គេច​ខ្លួន​ ពី​កន្លែង​កើតហេតុ​បាត់​តែ​ម្ដង​។​ ចំណែក​សាកសព​ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់​ ដោយ​មានការ​យល់ព្រម​ពី​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ បាន​ប្រគល់​ជូន​ទៅ​លោក​ ខឹ​ម​ ហ៊ុន​ ត្រូវជា​ឪពុក​បង្កើត​របស់​ស្ត្រី​រង​គ្រោះ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕​

ដោយ​ ៖​ កូន​នាគ​


LEAVE A REPLY

Please enter your comment!
Please enter your name here