ឃាត់​ស្ត្រី​២​នាក់​ ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

0
87

​កំពង់ចាម​ ៖​ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​ស្ទឹង​ត្រង់​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ កាលពី​ថ្ងៃ​ទី​២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៦​និង​១៥​ នាទី​ នៅ​ភូមិ​ត្រពាំង​ឈូក​ ឃុំ​មេសរ​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ ។​
​ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​ ៖​
១-​ឈ្មោះ​ ហួត​ សុខ​ហេង​ ភេទ​ស្រី​ សញ្ជាតិ​ខ្មែរ​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​បុស​ពោធិ៍​ ឃុំ​មេសរ​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​។​
២-​ឈ្មោះ​សាន់​ សុខ​នី​ ហៅ​ស្តើង​ ភេទ​ស្រី​ ជាតិខ្មែរ​ អាយុ​៣៥​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ឈូក​ ឃុំ​មេសរ​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​។​
​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅ​ក្រាម​ព​ណ៍​ស​ សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​៩​កញ្ចប់​និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​៕​
​ដោយ​ ៖​ កូន​នាគ​

LEAVE A REPLY

Please enter your comment!
Please enter your name here