យុវជនម្នាក់ត្រូវម្តាយក្មេងស្រីរងគ្រោះប្តឹង​នគរបាល​ប៉ុស្ដិ៍​ទន្លេបាសាក់អោយឃាត់ខ្លួន ពីបទរំលោភ

 

ភ្នំពេញ៖ យុវជនម្នាក់ត្រូវនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ឃាត់ខ្លួនខណៈដែលម្តាយក្មេងស្រីម្នាក់ប្តឹងថាបាននាំកូនស្រីគាត់យកមករំលោភ ហើយទាមទារសំណង១ម៉ឺនដុល្លារ។ ហេតុកាលនេះកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចផ្ទះលេខ២២៧.៣៦ តាមផ្លូវព្រះនរោត្ដម ក្រុម៦៤ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យុវជនសង្ស័យត្រូវបានគេឈ្មោះ ស្ដើង សិលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាននៅកោះពេជ្រ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ២២៧.៣៦តាមផ្លូវនរោត្ដម ក្រុម៦៤ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិត្របែកប្រហោង ឃុំ សាលួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ចំណែកជនរងគ្រោះមានឈ្មោះ ស រ ន ភេទស្រី អាយុ១៣ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
តាមប្រភពពត៌មានពីយុវជនសង្ស័យខាងលើបានប្រាប់នគរបាលប៉ុស្ដិ៍ទន្លេបាសាក់ថានៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៦ នារីដែលជាសង្សារបានទូរស័ព្ទប្រាប់ថាចង់ដើរលេង រូបគេក៏ប្រាប់ថាចាំចប់ម៉ោងធ្វើការសិននិងចេញទៅយកអូន។លុះដល់ម៉ោង១១និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែលសង្ស័យក៏បានជិះម៉ូតូទៅដឹកសង្សារនៅនៅផ្ទះលេខ៥២E2 តាមផ្លូវ១៧៤កែង៥១ ភូមិ១៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយបានទៅដើរលេងនិងអង្គុយសាសងគ្នានៅសួនច្បារក្បែរវិមានឯករាជ្យរួចហើយក៏បានជិះម៉ូតូដើរលេងទៀតរហូតដល់ម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៦ រូបគេបានប្រាប់ថាយប់ហើបងជូនអូនទៅផ្ទះវិញ តែខាងសង្សារនិយាយថាយប់ជ្រៅហើយអូនមិនហ៊ានចូលផ្ទះទេខ្លាចម្ដាយវ៉ៃ ពេលនោះនាងសួរខ្ញុំវិញថាបងមានកន្លែងដេកទេ ខ្ញុំក៏ឆ្លើយថាមានតែផ្ទះពូទេគាត់ឲ្យបងមួយបន្ទប់សំរាប់ស្នាក់នៅ ហើយយើងទាំង២នាក់ក៏និយាយត្រូវគ្នា។បន្ទាប់មកក៏បានជិះម៉ូតូឌុបគ្នាទៅផ្ទះបន្ទប់របស់ខ្ញុំស្នាក់នៅនោះតែមង្តទៅ ។
តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលចូលដល់បន្ទប់ដេកហើយ នាងជាសង្សារក៏បានសួរថាបងចង់ធ្វើអ្វីជាមួយអូនអត់និងខ្ញុំក៏បានឆ្លើយថា ចង់តែបងមិនហ៊ានខ្លាចអូនថាបងស្រលាញ់ចង់គិតតែអញ្ចឹងនោះអី ស្រាប់តែនាងប្រាប់ថា អូនមិនប្រកាន់ទេ ឲ្យតែបងមានចិត្តស្មោះជាអូនទៅបានហើយ ទើបរូបខ្ញុំហ៊ានធ្វើសកម្មភាពរួម រក្សបានសម្រេចតែម្តងទេ។លុះព្រឹកឡើងស្រាប់តែប្រទះឃើញម្ដាយរបស់នាងបានមកដល់ផ្ទះខ្ញុំហើយបានប្រាប់ថាទៅនិយាយគ្នានៅប៉ុស្តិ៍នគរបាលរដ្នបាលទន្លេបាសាក់ទៅពីព្រោះឯងបាននាំកូនស្រីគាត់មានអាយុ១៣ឆ្នាំហើយជាអនីតិជនយកមករំលោភគឺគាត់ទាមទារជម្ងឺចិត្ត១ម៉ឺនដុល្លារ បើសិនជាអត់មានប្រាក់សុំឲ្យសមត្ថកិច្ចចាត់ ការតាមច្បាប់ ។ ភ្លាមៗម្តាយរបស់ជនសង្ស័យឈ្មោះ អ៊ុក វណ្ណឌី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះក្រោយពីដឹងថាសមត្ថកិច្ចវាយខ្នោះកូនរបស់គាត់ធ្វើឲ្យស្រ្តី ជាម្តាយយំរហូតដួលសន្លប់ អង្វរម្តាយនារីរងគ្រោះសុំកុំឲ្យប្តឹងកូនគាត់អី គាត់នឹងចូលស្តី ដណ្តឹងតាមប្រពៃណី ។

តាមប្រភពដដែលបានបន្តទៀតថារូបគេនិងនារីជាសង្សារបានស្គាល់គ្នាតាមរយៈហ្វេសហុករយៈពេល២ខែកន្លងមកហើយនិងបានណាត់គ្នាជួបដើរលេងបាន២ខែដែរ។ហើយខ្លួនពិតជាបានរួមរ័ក្សជាមួយមិត្តស្រីបានម្ដងទេដោយគ្មានការបង្ខំឬគំរាមគំហែងអ្វីទៅលើមិត្តស្រីទេ ដោយរូបគេបានសន្យាថានិងខំរកលុយដើម្បីចូលស្ដីដណ្ដឹងតាមផ្លូវច្បាប់។

តាមប្រភពព័ត៌មានពីនារីរងគ្រោះបានអោយដឹងថា រូបខ្លួនបានស្គាល់គ្នាតាមរយៈហ្វេសបុកបាន២ខែ ហើយដើរលេងជាមួយគ្នា១យប់ហើយក៏មិនអ្នកណាបង្ខិតបង្ខំដែលរហូតឈានទៅដល់រួមរក្ស័ជាមួយគ្នាទៀតផងដោយរូបនាងស្ម័គ្រចិត្តប្រគល់ខ្លួនប្រាណឲ្យ ព្រោះពួកគេស្រលាញ់គ្នាសោះស្ម័គ្រ មិនដូចពាក្យម្ដាយរបស់នាងចោទប្រកាន់នោះទេ សូមសមត្ថកិច្ចកុំបំបែកពួកខ្ញុំអី ។

បច្ចុប្បន្ននេះជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំទៅតាមនីតិវិធីច្បាប់៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *