ឃើញម្ចាស់ទុកម៉ូតូលើចិញ្ចើមផ្លូវចូលទៅច្រូតស្រូវបាត់ ចូលកាច់សោកជិៈគេចតែគេចមិនរួច

0
91

 

ខេត្តសៀមរាប: កម្លាំងប្រជាពលរដ្ឋ រួមនឹងកម្លាំងនគរបាលប៉ុស្តិ៍បានរួមគ្នាដេញចាប់ចោរលួចម៉ូតូម្នាក់ទាល់តែបានខណៈ ជនរងគ្រោះជិញទៅច្រូតស្រូវ ហើយចាក់សោទុកនៅចម្ងាយជាង១៥០ពីស្រែដែលកំពុងច្រូតស្រូវ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០នាទី ព្រឹកថ្ងៃ សុក្រ ១១រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុកជីក្រែងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៅ ទុន ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ ចំណែក ជនរងគ្រោះឈ្មោះ សាត ញ៉ូវ ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ កន្លែងកើតហេតុខាងលើ ។

រីឯវត្ថុតាងដកហូតបានមាន ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ លេខតួនិងលេខម៉ាស៊ីន ៥៦២៧៧៦៩ បានប្រគល់ឲ្យជនរងគ្រោះវិញ ។

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូខាងលើ ទៅច្រូតស្រូវ នៅភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែង ។ ពេលមកដល់គាត់ទុកម៉ូតូនៅលើចិញ្ចើមថ្នល់ជាតិរួច ចាក់សោកត្រឹមត្រូវទើបដើរទៅទៅច្រូតស្រូវក្នុងស្រែ ចម្ងាយ ១៥០ម៉ែត្រ ពីកន្លែងទុកម៉តូ។ លុះដល់ម៉ោង ១០ និង៤០នាទីព្រឹក ជនរងគ្រោះបានក្រឡេកមើលត្រង់កន្លែងទុកម៉ូតូ ស្រាប់តែឃើញជនសង្ស័យកាច់សោកម៉ូតូរបស់គាត់រួចជិះទៅ ទិសខាងកើតយ៉ាងលឿន។ បន្ទាប់មកជនរងគ្រោះស្រែកផ្អើលឆោឡោឲ្យគេជួយដេញតាម គួបជួនខណ:នោះមានកម្លាំងសមត្ថកិច្ចនៅទីនោះឃើញទានក៏បានចេញធ្វើអន្តរាគមន៍ជិះម៉ូតូដេញជាមួយប្រជាពលរដ្ឋក្នុងភូមិតាមរហូតដល់ស្រុកស្ទោងខេត្តកំពង់ធំទើបឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងបាន ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីចាត់ការតាមនីតិវិធី៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here