បុរស​ម្នាក់​ត្រូវ​ដើមឈើ​រលំ​សង្កត់ពីលើ​ស្លាប់​ នៅ​ស្រុក​កោះកុង​

0
99

​ខេត្តកោះកុង​ ៖​ បុរស​ម្នាក់​ត្រូវ​ដើមឈើ​រលំ​សង្កត់ពីលើ​ស្លាប់​ នៅ​ចំនុច​ព្រែក​ស្ងរ​ ស្ថិត​នៅ​ក្នុងភូមិ​ជ្រោយ​ប្រស់​ ឃុំ​ជ្រោយ​ប្រស់​ ស្រុក​កោះកុង​ ខេត្តកោះកុង​ កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ ។​

​តាម​របាយការណ៍​នគរបាល​ស្រុក​កោះកុង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ទូច​ ថេ​ង​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ មក​ស៊ីឈ្នួល​កាប់​ចំការ​នៅ​ចំនុច​ខាងលើ​។​
​បន្ទាប់​ពី​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា​ មាន​បុរស​ម្នាក់​ត្រូវ​ដើមឈើ​រលំ​សង្កត់ពីលើ​ស្លាប់​ កម្លាំង​អធិការដ្ឋាន​ និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ជ្រោយ​ប្រស់​ និង​អាជ្ញាធរ​ ភូមិ​-​ឃុំ​-​ពេទ្យ​ប៉ុស្ដិ៍​សុខភាព​ជ្រោយ​ប្រស់​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​ពិនិត្យ​នឹង​ធ្វើ​កោសល្យ​វិ​ច្ច​យ​យ៉ាង​លម្អិត​ តាម​ការ​សន្និដ្ឋាន​ ជន​រង​គ្រោះ​ខាងលើ​ ពិតជា​បាន​ស្លាប់​ដោយសារ​ឈើ​រលំ​កិន​សង្កត់ពីលើ​ពិតប្រាកដ​មែន​ ។​

​ពេល​ពិនិត្យ​រួចរាល់​កម្លាំង​សមត្ថកិច្ច​ ក៏​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ទៅ​អោយ​សាច់ញាតិ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here