តុលាការកំពូល រក្សាសាលក្រមសាលាឧទ្ធរណ៍ចាត់ទុកជាបានការករណីបណ្តឹង លោក មៀច សុវណ្ណរ៉ា

0
189

ភ្នំពេញ: បណ្តឹងរបស់មេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្​សង្គ្រោះជាតិ និងបក្ខពួក៤នាក់ ត្រូវបានតុលាការកំពូលបដិសេធចោល  នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ច្រានចោលបណ្តឹងនេះ ដោយយល់ឃើញថា ការសម្រេចរបស់សាលាឧទ្ធរណ៍ ត្រឹមត្រូវហើយ ។

ការប្រកាសសាលដីកានេះ ធ្វើឡើងដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឈ តែចំពោះមុខជនជាប់ចោទឈ្មោះ អ៊ុក ពេជ្រសំណាង ម្នាក់ប៉ុណ្ណោះ ។ ដោយឡែកជនជាប់ចោទ៤នាក់ ទៀត ពុំត្រូវបានបញ្ជូនមកស្តាប់ការប្រកាសនោះទេ ។

ក្រុមមេធាវីការពារជនជាប់ចោទ បានប្តឹងសាទុក្ខមកតុលាការកំពូល ដោយស្នើឲ្យបញ្ជូលឈ្មោះជនជាប់ចោទ៥នាក់ក្នុងចំណោម១១នាក់ ក្នុងបណ្តឹងមោឃភាពនីតិវិធី ដែរ ។ ប៉ុន្ដែសំណើនេះ ត្រូវបានបដិសេធ ។

គួររំលឹកថា លោក មាជ សុវណ្ណារ៉ា និង បក្ខពួក ជាប់ចោទពីបទ ” ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម ” ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។ កន្លងទៅ លោក មាជ សុវណ្ណារ៉ា ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយចំពោះបទល្មើសនេះ ដែលបច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់សាលាឧទ្ធរណ៍ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here