កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ ឃាត់​ជនសង្ស័យ​៤​នាក់​ ករណី​លួច​ម៉ូតូ​

0
100

​ភ្នំពេញ​ ៖​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​ (​ម៉ូតូ​)​ របស់​ប្រជាពលរដ្ឋ​ ចំនួន​ ០២​ ករណី​ កាលពី​ថ្ងៃ​ទី​២១.២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ។​

​ករណី​ទី​១​ អំពើ​លួច​ (​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ឆ្នាំ​ផលិត​២០០៥​ លេខ​តួ​ លេខ​ម៉ាស៊ីន​ ៨០៩៦០៨៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​១F៥៣៣៣)​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ហាង​អ៊ីនធឺណិត​ ផ្ទះ​គ្មាន​លេខ​ ផ្លូវ​បេតុង​ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៥​ និង​៤០​ នាទី​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ កែវ​ សុខ​ជា​ ភេទ​ ប្រុស​ អាយុ​ ២០​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ បុគ្គលិក​ហាង​អ៊ី​ន​ធឺ​ណេ​ត​ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​បេតុង​ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​
​សម្ភារ​បាត់បង់​ ៖​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ឆ្នាំ​ផលិត​២០០៥​ លេខ​តួ​ លេខ​ម៉ាស៊ីន​ ៨០៩៦០៨៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​១F៥៣៣៣​ ។​

​ករណី​ទី​២​ អំពើ​លួច​ (​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ឆ្នាំ​ ផលិត​ ២០១៣​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៨៨៩៦៧៩៩​ ពាក់​ស្លាក​លេខ​ កំពង់ឆ្នាំង​ ១E០៧៨៨)​ ប្រព្រឹត្ត​នៅ​ចំណុច​ចំហៀង​ហាង​អ៊ី​ន​ធឺ​ណេ​ត​យីហោ​ណេ​ត​ ផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​បូ​រី​កម្មករ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៦​និង​ ០០​នាទី​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ សាត​ សង់​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវលំ​ ភូមិ​បូ​រី​កម្មករ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​
​សម្ភារៈ​បាត់បង់​ ៖​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ ខ្មៅ​ ឆ្នាំ​ ផលិត​ ២០១៣​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៨៨៩៦៧៩៩​ ពាក់​ស្លាក​លេខ​ កំពង់ឆ្នាំង​ ១E០៧៨៨​ ។​
​ជនសង្ស័យ​ឃាត់ខ្លួន​បាន​រួម​មាន​ ៖​
១-​ឈ្មោះ​ នាង​ ចាន់​ឌី​ន​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​រថភ្លើង​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​
​ឃាត់ខ្លួន​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៧​និង​៣០​នាទី​ នៅ​ចំណុច​ម្តុំ​វត្ត​នាគ​វ័​ន្ត​ ផ្លូវ​រថភ្លើង​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​
២-​ឈ្មោះ​ រ៉ា​ន់​ រ៉ា​ ហៅ​ ត្រេ​ន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ដី​ឡូ​តិ៍​ទុក​ចោល​ ផ្លូវ​រថភ្លើង​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​
​ ឃាត់ខ្លួន​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៧​និង​៣០​នាទី​ នៅ​ចំណុច​ម្តុំ​វត្ត​នាគ​វ័​ន្ត​ ផ្លូវ​រថភ្លើង​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​
៣-​ឈ្មោះ​ រុំ​ រឿង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​មិន​ពិតប្រាកដ​
​ឃាត់ខ្លួន​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​ ១៩​និង​៣០​នាទី​ នៅ​ចំណុច​ហាង​អ៊ីនធឺណិត​នៅ​ម្តុំ​លូ​៥​ សង្កាត់​ ស្ទឹង​មាន​ជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​
៤-​ឈ្មោះ​ សៀ​ប​ មិ​នា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាង​ម៉ាស៊ីនត្រជាក់​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​២០០២​ ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​
​ឃាត់ខ្លួន​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​ ១២​និង​៣០​នាទី​ នៅ​ចំណុច​ម្តុំ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ សង្កាត់​ ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​
​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ ដែក​កាច់រៀង​សំប៉ែត​ មុខស្រួច​ សម្រាប់​កាច់​សោ​កុងតាក់​ម៉ូតូ​ ចំនួន​ ០១​ ,​ សោ​ខ្សៀរ​លេខ​៨​ រាង​អក្ស​រអិល​ ចំនួន​ ០១​ ដើម​ ,​ តួ​ណឺ​វី​ស​ មុខ​បួន​ ដង​ពណ៌​ខ្មៅ​ ចំនួន​ ០១​ ដើម​ ,​កូនកាំបិត​បត់​ ដង​ពណ៌​ខ្មៅ​ ចំនួន​ ០១​ ,​ដែក​លួស​សរសៃ​តូច​ ពណ៌​ខ្មៅ​ចុង​ស្រួច​ សម្រាប់​ឆ្កឹះ​សោ​ម៉ូតូ​ ចំនួន​ ០១​ ,​ កូនសោ​ ម៉ូតូ​ ចំនួន​ ០១,​ ក្រាម​ពណ៌​ ស​ថ្លា​ ចំនួន​ ០៩​ កញ្ចប់​តូច​ និង​កូន​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​ ចំនួន​ ០៨​ថង់​ ,​ទូរស័ព្ទ​ដៃ​ចំនួន​ ០២​ គ្រឿង​ ម៉ាក​ OPPO​ ពណ៌​ស​ ស៊ី​មកា​ត​លេខ​ ០៩៦​ ៨០៨​ ៧៤៤៧​ ចំនួន​ ០១​ គ្រឿង​ និង​ម៉ាក​ VFONE​ ពណ៌​ខ្មៅ​ ចំនួន​ ០១​។​

​ភស្តុ​តាង​ចាប់​យក​ ៖​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ឆ្នាំ​ផលិត​២០០៥​ លេខ​តួ​ លេខ​ម៉ាស៊ីន​ ៨០៩៦០៨៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១F៥៣៣៣​ (​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ កែវ​ សុខ​ជា​)​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ និង​វត្ថុ​តាង​ខាងលើ​កា​រិ​យា​ ល័យ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here