ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ លួច​យក​ម៉ូតូ​កង់​បី​ឥណ្ឌា​ ១​គ្រឿង​

0
92

​ភ្នំពេញ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ លួច​យក​ម៉ូតូ​កង់​បី​ឥណ្ឌា​ ១​គ្រឿង​ កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​០០​នាទី​ នៅ​ចំណុច​មុខ​ហាង​ធ្វើ​ស្លាក​យីហោ​ ផ្លូវ​បេតុង​ ភូមិ​ទ្រា​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌ​ មាន​ជ័យ​ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ឈ្មោះ​ សុខ​ ចិត្រ​ ហៅ​ ប៊ិ​ន​ ហៅ​ ពៅ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ មុខរបរ​ មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​)​។​
​ជន​រង​គ្រោះ​ឈ្មោះ​ ពៅ​ វាសនា​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​ទ្រា​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​ រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​។​
​វត្ថុ​តាង​ចាប់​យក​ ៖​ ម៉ូតូ​កង់​បី​ឥណ្ឌា​ ០១​គ្រឿង​ ព​ណ៍​លឿង​បិទ​ស្កុ​ត​ព​ណ៍​ក្រហម​ ,​ លេខ​ម៉ាស៊ីន​៤៥៧៧១,​លេខ​តួ​ ១៥១៦៣​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AH​ 1688​ (​ បាន​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ​ ពៅ​ វាសនា​ រក្សា​ទុក​បណ្តោះអាសន្ន​ )​ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ សុខ​ ចិត្រ​ ហៅ​ ប៊ិ​ន​ ហៅ​ ពៅ​ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ ៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here