ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ហិង្សា​ដោយ​ចេតនា​

0
94

​កំពត​ ៖​ កម្លាំង​នគរបាល​ស្រុក​ឈូក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ហិង្សា​ដោយ​ចេតនា​ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​២៣​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍​ ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ ស្រុក​ឈូក​ ខេត្តកំពត​ ។​
​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ដួង​ វ​ណ្ណា​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ របួស​ថ្ពាល់​ឆ្វេង​ និង​ថ្ងាស​ ។​ ជនសង្ស័យ​ឈ្មោះ​ ណៃ​ ហេ​ន​ ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​គ្នា​ យក​កូនកាំបិត​កៃ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​មាន​របួស​ ។​
​ដោយ​មូលហេតុ​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​គ្នា​ ។​
​ដកហូត​វត្ថុ​តាង​ ៖​ កូនកាំបិត​កៃ​ ១​ ។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here