ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​)

0
97

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​០៦​និង​៣០​នាទី​ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​៣​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​សាឡា​ង​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​ជាក់ស្ដែង​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​)​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៣២​ ផ្លូវ​លេខ​១៨២​ ក្រុម​ទី​២៦​ ភូមិ​១០​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​រួម​មាន​ ៖​
១-​ឈ្មោះ​ មាស​ វណ្ណ​រិ​ទ្ធ​ ហៅ​ តាំង​ ភេទ​ប្រស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ (​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​)​ ។​
​ ២-​ឈ្មោះ​ ថោ​ង​ ច័ន្ទ​ដា​រ៉ា​វុ​ធ​ ហៅ​ វុ​ធ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​ ផ្លូវ​លេខ​១៩២​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ (​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​)​ ។​
៣-​ឈ្មោះ​ លី​ លាង​សុខសាន្ត​ ហៅ​ សាន្ត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​១៧​ ផ្លូវលំ​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ (​ជា​អ្នក​ជិះ​បិទគូថ​ )​ ។​
៤-​ឈ្មោះ​ ម៉ី​ ភក្ដី​ ហៅ​ ក្ដី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ ភូមិ​ស្ដុក​ ឃុំ​ឡាញ​ ស្រុក​អង្គរ​ជ័យ​ ខេត្តកំពត​ (​ជា​អ្នក​ជិះ​បិទគូថ​ )​ ។​
​ជន​រង​គ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​ ភេទ​ប្រុស​ អាយុ​ប្រហែល​៦៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ (​ក្រោយ​កើតហេតុ​បាន​ជិះ​ម៉ូតូ​ចាកចេញ​ទៅ​បាត់​ពុំ​បាន​ដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច​ទេ​)​ ។​
​វត្ថុ​តាង​ចាប់​យក​មាន​ ៖​ ម៉ូតូ​ចំនួន​០២​គ្រឿង​ ក្នុង​នោះ​ម៉ាក​ Honda​ C125​ ស៊េរី​ 2020​ ពណ៌​ខ្មៅ​ អត់​ពាក់​ស្លាក​លេខ​ ដែល​មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន​:​ 5625107​ (​ចាប់​យក​ពី​ឈ្មោះ​ ម៉ី​ ភក្ដី​ )​ និង​ម៉ូតូ​ម៉ាក​ Honda​ C125​ ស៊េរី​2009​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1H-6692​ ដែល​មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន​:​ 8424745​ (​ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់​)​ ។​
​ក្រោយ​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ច​បាន​យក​ទឹកនោម​ ជនសង្ស័យ​ទាំង​០៤​នាក់​នេះ​ មក​ធ្វើ​តេ​ស្តិ៍​ស្វែងរក​សារធាតុ​ញៀន​ ដោយ​ប្រើ​ឧបករណ៍​ Diagnostic​ Test​ (​តេ​ស្តិ៍​រហ័ស​ស្វែងរក​សា​ញៀន​ក្នុង​ទឹកនោម​ )​ ជា​លទ្ធផល​ បង្ហាញ​ពី​ភាព​ វិជ្ជមាន​ (​មាន​សារធាតុ​ញៀន​ទាំង​៤​នាក់​ )​ ។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here