សមត្ថកិច្ច​ខេត្តសៀមរាប​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណិ​ត​(Game​ Online)​ នៅ​ភូមិ​វិហារ​ចិន​

0
93

​សៀមរាប​ ៖​ កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​១៦​និង​០០​នាទី​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ​ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ សំរឹទ្ធ​ សុ​ខុន​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​ បាន​ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណិ​ត​ នៅ​ចំនុច​ផ្ទះ​ជួល​ ភូមិ​វិហារ​ចិន​ សង្កាត់​ ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ រួម​នឹង​វត្ថុ​តាង​ កុំព្យូទ័រ​យួ​ដៃ​ ចំនួន​៣​គ្រឿង​-​ទូរស័ព្ទ​ដៃ​៥​គ្រឿង​ និង​សម្ភារៈ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​បញ្ជូន​មក​សាកសួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ។​

​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​មានឈ្មោះ​ ៖
១-​ឈ្មោះ​ MA​ LIANG​ ភេទ​ ប្រុស​ កើត​ថ្ងៃ​ទី​ ៣០-០៤-១៩៨៦​ ជនជាតិ​ ចិន​ ។​

២-​ឈ្មោះ​ ZENG​ WEIDONG​ ភេទ​ ប្រុស​ កើត​ថ្ងៃ​ទី​ ២៥-០១-១៩៨៨​ ជនជាតិ​ចិន​ ។​

​តាម​ការ​សាកសួរ​ ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​ថា​ ៖​ ពួក​គេ​ គឺជា​ភ្នាក់ងារ​បើក​គណនេយ្យ​ឲ្យ​ភ្ញៀវ​ជនជាតិ​ចិន​ ដែល​មាន​បំណង​លេងល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណិ​ត​នៅ​ប្រទេស​ចិន​ និង​ទទួល​បាន​ប្រាក់ខែ​ចំនួន​ ៥០០០​យ័ន​ ក្នុង​មួយ​ខែ​។​

​ក្រោយ​ការ​សាកសួរ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ ត្រូវ​បាន​ លោក​ សំរឹទ្ធ​ សុ​ខុន​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​ សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here