ស្ត្រីចំណាស់ម្នាក់ចុះប្រមូលមងយកត្រីធ្វើម្ហូ លង់ទឹកស្រះស្លាប់

0
201

ខេត្តស្វាយរៀង៖ស្ត្រីចំណាស់ម្នាក់បានលង់ទឹកស្រះខាងក្រោយផ្ទះស្លាប់គ្មានអ្នកដឹងខណះចុះដាក់មងនិងរាវខ្យងយកមធ្វើម្ហូប បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្មេងឃ្មាលក្របី​កាលពីវេលាម៉ោង២និង៣០នាទីរេសៀលថ្ងៃទី២៤ខែមករាឆ្នាំ២០១៧        ស្ថិតនៅស្រះទឹក​ខាង​ក្រោយផ្ទះ ស្ថិតនៅភូមិកណ្ដាល សង្កាត់        ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាស្ត្រីចំណាស់ដែលលង់ទឹកស្លាប់មានឈ្មោះអ៊ុកយ៉ងអាយ៦៧ឆ្នាំមុខរបរកសិករមានទីលំនៅភូមិសង្កាត់ខាងលើ។ុយោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាក្រោយពីមានសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារភ្លាមសមត្ថកិច្ចនគរបាលជំនាញនិងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុនិងពិនិត្យសាកសពឃើញថាមិនមានស្នាកស្នាមជាអំពើរឃាដកម្មអ្វីនោះទេគឺពិតជាស្លាប់ដោយសារលង់ទឹកមែន។

តាមអ្នកភូមិបានឲ្យដឹងថាក្រុមគ្រួសារខាងលើមានជីវភាពខ្វះខាតរកបានមួយថ្ងៃរស់មួយថ្ងៃហើយមានមុខរបរដាក់មងរកត្រីនិងរាវខ្យងដើម្បីយកទៅលក់នៅផ្សារ។

ប្រភពបន្តថាមុនកើតហេតុពេលព្រឹកឃើញស្ត្រីខាងលើដើរទៅស្រះខាងក្រោយផ្ទះប្រមូលមងដាកត្រីដូចសព្វដងរហូតដល់ដល់វេលាថ្ងៃត្រង់មិនឃើញមកផ្ទះក្រុមគ្រួសារក៏នាំគ្នាដើររកនិងហៅអ្នកភូមិស្វែងរកទើបនៅវេលាម៉ោង២និង៣០នាទីរសៀលក៏ប្រទះឃើញស្លាប់ក្នុងទឹកស្រះបាត់ទៅហើយ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here