គ្រឿងញៀននៅតែមានចែកចាយលក់នៅម្តុំក្តាន់ពីរ រាជធានីភំ្នពេញ

0
99

​កណ្ដាល​ ៖​ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ដែលកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាលឃាត់ខ្លួនបានរួមនឹងថ្នាំញៀន៣២កញ្ចប់តូចបានឲ្យដឹងថា ជនសង្ស័យបានទៅទិញថ្នាំញៀន នៅម្តុំកាន់ពីររាល់ដង ដោយទិញម្តងៗក្នុងតម្លៃ ២០០ដុល្លារ ដើម្បីយកមកចែករំលែកលក់បន្ត ។

កម្លាំង​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​៣២​កញ្ចប់​ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​ ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ១១​និង​១០​នាទី​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ស្ថិត​ក្នុងភូមិ​ពុក​ឫស្សី​ក្រោម​ ឃុំ​ពុក​ឫស្សី​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ចាប់ខ្លួន​ឈ្មោះ​ តាំង​ អៀង​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ ពុក​ឫស្សី​ក្រោម​ ឃុំ​ពុក​ឫស្សី​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​ប្រភព​ដដែល​បន្ត​ថា​នៅ​ពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល​បាន​ទទួល​ព័ត៌មាន​ថា​ ឈ្មោះ​ តាំង​ អៀង​ កំពុង​លក់​ថ្នាំ​ញៀន​នៅផ្ទះ​របស់​ខ្លួន​ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​បាន​ចុះ​ទៅ​បង្ក្រាប​ ពេល​ទៅ​ដល់​ សមត្ថកិច្ច​នគរបាល​ក៏​ឃាត់​ឈ្មោះ​ តាំង​ អៀង​ ហើយ​ធ្វើការ​សាកសួរ​ ឈ្មោះ​ តាំង​ អៀង​ បាន​សារភាព​ថា​ ថ្នាំ​ញៀន​ខ្លួន​លាក់​ទុក​នៅ​ក្នុង​ធុង​អង្ករ​ ពេល​នោះ​សមត្ថកិច្ច​នគរបាល​បានអោយ​ជនសង្ស័យ​ទៅ​យក​ថ្នាំ​ញៀន​នោះ​ ហើយ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣២​កញ្ចប់​តូច​ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​សារភាព​ថា​ ចំពោះ​ថ្នាំ​ញៀន​ខ្លួន​ទិញ​ពី​មនុស្ស​ប្រុស​មិន​ស្គាល់ឈ្មោះ​ នៅ​ម្តុំ​ក្តាន់​ពីរ​ រាជធានី​ភ្នំពេញ​ ដោយ​ទិញ​ម្តងៗ​តម្លៃ​២០០​ដុល្លារ​ ដើម្បី​យក​មក​រំលែក​លក់​បន្ត​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here