ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ជួញដូរ​ដោយ​ខុស​ ច្បាប់​នូវ​សារធាតុ​ញៀន​

0
92

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៣​និង​០០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​ក្រោម​ បាន​ចុះ​ល្បាត​ ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ មក​ដល់​ចំណុច​បណ្ដោយ​ផ្លូវ​៦០​ម​ ផ្លូវកែង​៣០​ម​ ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ក៏​បាន​ឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់​ ករណី​ជួញដូរ​ដោយ​ខុស​ ច្បាប់​នូវ​សារធាតុ​ញៀន​។​

​ជនសង្ស័យ​ឈ្មោះ​ យ៉េ​ត​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ កម្មករ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ព្រែក​ហូរ​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​

​សម្ភារ​និង​វត្ថុ​តាង​ដកហូត​រួម​មាន​ ៖​ ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​ថ្នាំ​ញៀន​ ចំនួន​១៤​កញ្ចប់​ថង់​តូច​,​ ម៉ូតូ​០១​គ្រឿង​ ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១២​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​ ១BB​ 8954​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here