កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ យក​ដប​សាំង​គប់​លើ​ភោជនីយដ្ឋាន​បឹង​ឈូក​

0
90

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ ហិង្សា​ដោយ​ចេតនា​ និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា​ នៅ​ភោជនីយដ្ឋាន​បឹង​ឈូក​ ផ្លូវជាតិ​លេខ​១​ ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៥​និង​៣០​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​សុខ​ ហេង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​ បុគ្គលិក​ ស្ថានីយប្រេងឥន្ធនៈ​តេ​លា​ ស្នាក់​នៅ​ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ហេង​ សុភា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​គ្មាន​ ស្នាក់​នៅ​ ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​(​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​)​។​

​តាម​ដំណើររឿង​ ៖​ កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៥​និង​៣០​នាទី​ ជនសង្ស័យ​ខឹង​បុគ្គលិក​ ភោ​ជនី​ដ្ឋា​ន​បឹង​ឈូក​ ដើរ​ជាន់​បែក​ទុយោ​ទឹក​ នៅ​ក្បែរ​ហាង​ ក៏​ឡើង​ទៅ​លើ​ផ្ទះ​ជាន់​ទី​២​ យក​ដុំ​ថ្ម​ និង​កាំបិតប៉័ងតោ​គប់​ទៅ​លើដំបូល​ ហាង​ខាងលើ​បណ្តាល​ឲ្យ​ធ្លុះធ្លាយ​ ពេល​នោះ​ ឈ្មោះ​សុខ​ ហេង​ ចេញ​មក​មើល​ ស្រាប់តែ​ជនសង្ស័យ​យក​ដំបង​ ដែក​បួន​ជ្រុង​គប់​ត្រូវ​ក្បាលពោះ​រង​របួស​(​ជាំ​)​ រួច​គេចខ្លួន​។​ រហូត​ដល់​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០១​និង​០០​នាទី​ ជនសង្ស័យ​យក​ដុំ​ថ្ម​គប់​ទៅ​លើដំបូល​ភោជនីយដ្ឋាន​ខាងលើ​ម្តងទៀត​ និង​យក​ជំ​ពាម​កៅស៊ូ​បាញ់​មក​លើ​បង្អួច​កញ្ចក់​ ភោជនីយដ្ឋាន​បណ្តាល​ឲ្យ​ធ្លុះ​៣​កន្លែង​ រួច​គេចខ្លួន​។​ លុះដល់​វេលា​ម៉ោង​០៨​និង​០០​នាទី​ថ្ងៃ​ដដែល​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ បញ្ជូន​មក​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ចាត់ការ​តាម​ច្បាប់​។​

​កន្លង​មក​កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០១​និង​០០​នាទី​ ជនសង្ស័យ​ធ្លាប់​យក​ដប​សាំង​គប់​មក​លើ​ភោជនីយ​ដា្ឋ​ន​ខាងលើ​ បណ្តាល​ឲ្យ​ឆេះ​ទ្វារ​ផ្នែក​ខាងក្រោយ​ម្ដង​រួច​មក​ហើយ​ដែរ​ ៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here