មន្រ្តីយោធាម្នាក់ឌុបប្រពន្ធមកពីអង្គភាពទៅផ្ទះដួលម៉ូតូស្លាប់ ឯប្រពន្ធរបួសស្រាលយំឱបសពប្តីសន្លប់

0
91

ខេត្តសៀមរាប ៖ មន្ត្រី​យោធា​ឈរជើងនៅ​ខេត្តព្រះវិហារ​ម្នាក់​បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជួប​គ្រោះថ្នាក់​ចរាចរណ៍ពេលជិះម៉ូតូឌុបប្រពន្ធចេញពីអង្គភាពនៅខេត្តព្រះវិហារ ទៅផ្ទះនៅខេត្តឧត្តរមានជ័យ បណ្តាលឲ្យរអិលដួលខ្លួនឯង ហើយ​ចំណែកប្រពន្ធ​រងរបួសស្រាលយំឱបសពប្តីទាល់តែសន្លប់ ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​ កាលពី​វេ​ម៉ោង​៩​និង​១០​នាទី ព្រឹកថ្ងៃ អង្គារ ១៥រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ត្រង់ចំណុច​ផ្លូវ​ហាយវ៉េ ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ ស​ណ្នា ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

​សមត្ថកិច្ចនគរបាលចរាចរស្រុកបន្ទាយស្រីបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បូ សា​រុំ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​យោធា អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​៣ ឈរជើង​នៅ​ខេត្តព្រះវិហារ  ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ ថ្នល់ទទឹង ឃុំ​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ( ស្លាប់ ) ។ ចំណែក​អ្នកជិះ​ពីក្រោយ​ឈ្មោះ មួន​វ៉ុ​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ត្រូវជា​ប្រពន្ធ​រស់នៅ​ជាមួយគ្នា​រងរបួស​ស្រាល ។ ជនរងគ្រោះទាំងពីរនាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដាសេ១២៥ ​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ស្លាក​លេខ​បាត់ដំបង 1F-3641 ហើយជិះមកដល់ត្រង់ចំណុច​ផ្លូវ​ហាយវ៉េ ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ ស​ណ្នា ស្រុក​បន្ទាយស្រី ខេត្តសៀមរាប មិនដឹងរឿងអីស្រាប់តែរអិលដួលបណ្តាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែង ឯប្រពន្ធរងរបួសស្រាលហើយបានលើកសពប្តីយំសោកបោកខ្លួនទាល់តែសន្លប់ ព្រោះមិនគួរជួបអកុសលបែបនេះ គ្រាដែលកំពុងជិះម៉ូតូសារសងគ្នាយ៉ាងល្អូកល្អិនមុននេះបន្តិចសោះ  ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here