រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន «SKLH» ក្រឡាប់នៅផ្លូវជាតិលេខ៤ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស

ព្រះសីហនុ៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន «SKLH» មួយគ្រឿងបានបែកកង់ក្រឡាប់កណ្តាលផ្លូវកាលពីវេលា ម៉ោង​១២និង៣០​នាទី​រសៀលថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៧នៅ​​តាមបណ្តោយផ្លូវជាតិលេខ​៤​ ចន្លោះ​KM​លេខ​ ១៣៥-១៣៦​ ក្នុង​ភូមិ​បឹងត្រាច​ ឃុំចំការហ្លួង​ ស្រុកកំពង់សិលា​ ខេត្ត​ព្រះសីហនុ ពេលកំពុងដឹកទំនិញចេញ ខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ តែសំណាងណាស់ហេតុការណ៍នេះ ​មិនបណ្តាលឲ្យអ្នកដំណើរតាមដងផ្លូវមានគ្រោះថ្នាក់នោះទេ។

សាក្សីបានឲ្យដឹងថា​រថយន្តម៉ាក​ VOLVO ក្បាលពណ៌​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3D-7051 សណ្តោង​រីុម៉កពាក់ស្លាកលេខ​ ភ្នំពេញ​ 4A-1803 ផ្ទុកចំណុះធុង​៤០ហី្វតហើយ​ ក្រឡាប់កដោយខ្លួនឯង​ ខណៈកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទិសដៅពី​ខេត្ត​ព្រះ​សីហនុ​ ទៅភំ្នពេញ​។រថយន្តនេះ បើកបរ​ដោយឈ្មោះ​ យី​ ហាក់​ ភេទប្រុស​ អាយុ​៥១ឆ្នាំ​ មានទីលំនៅ​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះ​សីហនុ​ បានរងរបួសស្រាល​ប៉ុណ្ណោះ ពេលបើកដល់ចំណុចកើតហេតុខាងលើ រថយន្តផ្ទុះកង់មុខផែ្នកខាងស្តាំបណ្តាល​ឲ្យក្រឡាប់លើ​ផ្លូវជាតិតែម្តង»  ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *