ចោរស្រីជំនាញលូចកាបូបលុយតាមទីផ្សារ ត្រូវម្ចាស់ទាន់ចាប់ឲ្យសមត្ថកិច្ច

0
100

ខេត្តសៀមរាប:  ស្រ្តីជំនាញដើរលួចលូកយកកាបូបលុយតាមទីផ្សារម្នាក់បានអស់ លក្ខណ៍ត្រូវសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួននៅចំណុចផ្សារចាស់ ខណ:ធ្វើសកម្មភាពលូកកាបូបយកលុយពីស្រ្តីរងគ្រោះម្នាក់ហើយត្រូវជនរងគ្រោះដឹងទាន់ពេលហើយប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
ហេតុការណ៍នេះកើតឡើងនៅព្រឹក ថ្ងៃ អង្គារ ១៥រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៤០នាទីព្រឹក ក្នុងបរិវេណផ្សារចាស់ កន្លែងលក់ត្រី ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

ជនសង្ស័យឈ្មោះ មាស សារ៉ន ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ កេត ម៉ាល័យ ភេទស្រី អាយុ ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

មន្រ្តី្នគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានឲ្យដឹងថា សមត្ថ្តកិច្ចដកហូតបានកាបូបម៉ាក LV ពណ៌ត្នោតរបស់ជនរងគ្រោះដែល ក្នុងនោះមាន៖លុយដុល្លារ ៦៦៦ដុល្លារ លុយខ្មែរ ៤៧ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ១សន្លឹកប័ណ្ណបើកបរឡាន ចំនួន ១ ប័ណ្ណពត៌មាន របស់ធនាគារអេស៊ីលីដាចំនួន ១ ដែល ជនសង្ស័យដកចេញពីកាបូបស្ពាយធំ ពណ៌ត្នោត របស់ជនរងគ្រោះ ទៅក្ដោបទុកនៅនឹងមុខពោះ ហើយយកកាបូបខ្លួនបាំង តែត្រូវជនរងគ្រោះដឹងខ្លួន ក៏ស្រែកឆោឡោឲ្យសមត្ថកិច្ចជួយឃាត់ជនសង្ស័យ និងដកយកកាបូបមកវិញ។ ករណីនេះសមត្ថកិច្ច កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ សម្បត្តិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here