លើកគ្នាដូចឃ្មុំទៅតុលាការខេត្តកោះកុង សុំដោះលែងប្រជាការពារម្នាក់ដែលលោកអភិបាលរងខេត្តកោះកុងចោទថា គំរាមនឹងសម្លាប់

0
107

ខេត្តកោះកុង៖ ពលរដ្ឋរាប់រយនាក់ប្រៀបបានដូចឃ្មុំ បាននាំគ្នារារាំងកម្លាំងសមត្ថកិច្ចមិនឲ្យបញ្ជូនខ្លួនជន ជាប់ចោទ ម្នាក់ទៅកាន់ពន្ធនាគារ ក្រោយពីលោក អ៊ីវ កនិ្នការ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ទិត្យ ស៊ីថា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរប្រជាការពាឲ្យ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ គំរាមថានឹងសម្លាប់ តាមបណ្ដឹងរបស់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង  ។

ប្រភពព័ត៌មានពីខេត្តកោះកុងបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៥រហូតមកដល់ថ្ងៃទី២៧ ខែវិច្ឆិកា  ពលរដ្ឋរាប់រយនាក់ បាននាំគ្នាប្រមូលផ្តុំនៅមុខខ្លោងទ្វារសាលាដំបូងខេត្តកោះកុងសុំឲ្យតុលាការលើកលែងការចោទប្រកាន់ទៅលើឈ្មោះ ទិត្យ ស៊ីថា ខណៈសមត្ថកិច្ចនៅតែបន្ត អនុវត្តតាមការសម្រេចរបស់តុលាការដដែលនោះ។

ពលរដ្ឋដែលមកជាមួយជនត្រូវចោទបានថ្លែងស្រដៀងគ្នាៗថា  រឿងដែលបង្កឲ្យមានការប្តឹងផ្តល់

ខាងលើ គឺដោយសារការរឿងធ្វើផ្លូវទៅកាន់ដីដែលរដ្ឋបាលខេត្តកោះកុង កាត់ឆ្វៀលឲ្យពួកគាត់ ព្រោះសភាពផ្លូវទៅកាន់ដីដែលរដ្ឋបាលខេត្តកាត់ជូនពួកគាត់នោះ មានការពិបាកក្នុងការធ្វើដំណើរ ទៅវិញទៅមក ទើបពួកគាត់សម្រេចរៃលុយគ្នាដើម្បីយកធ្វើជាផ្លូវ តែការធ្វើផ្លូវរបស់ពួកគាត់ ត្រូវបានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បញ្ជាអោយផ្អាកទៅវិញ ។

ទើបបង្កឲ្យមានការប៉ះពាល់នូវពាក្យសម្តីបន្តិចបន្តួច ហើយពួកគាត់គ្មានបំណងចង់សម្លាប់ លោក សុខ សុទ្ធី ដូចអ្វីដែលលោកបានចោទប្រកាន់នោះទេ ហើយអ្វីដែលធ្វើពួកគាត់ហួសចិត្តនោះ គឺមិនគួរណាលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ធញវើបែបនេះឡើយ ។ លៅកមិនគួរ

មកប្តឹងពលរដ្ឋរបស់ខ្លួនដាក់ពន្ធនាគារសោះ? បើទោះជាពលរដ្ឋប្រើសម្តីលើសលស់បន្តិចបន្តួច ដោយមូលហេតុពួកល្ងង់ខ្លៅ ក៏មិនគួរណាលោក សុខ សុទ្ធី ក្នុងនាមជាម៉ែជាឪគេធ្វើដល់ថ្នាក់នេះដែរ ។
នេះសបញ្ជាក់ឲ្យឃើញពីការគាបសង្កត់ទាំងផ្លូវកាយនិងផ្លូវចិត្តពីសំណាក់អ្នកមានអំណាចមកលើ

ពលរដ្ឋ ។

ទាក់ទងព័ត៌មាននេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាដើមបណ្តឹងក្នុងករណីខាងលើ បាននិយាយប្រាប់អ្នកកាសែតក្នុងស្រុកនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា នេះថា លោកពិតជាបានប្តឹងជនជាប់ចោទពិតមែន ដោយសារកាលីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ជនជាប់ចោទបានផ្ញើសារជាសំឡេងគំរាមសម្លាប់រូបលោកពាក់ព័ន្ធទៅនឹងរឿងនេះ។
គម្រោងចង់ធ្វើផ្លូវមួយខ្សែនៅលើដីក្រុមហ៊ុនញូញៀន គ្រាដែលរដ្ឋាភិបាលសម្រេចសម្បទានដីនោះ ទៅឲ្យខាងក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍ ដោយមិនទាន់មានយន្តការណាមួយក្នុង ការកាត់ឆ្វៀលជូនពលរដ្ឋនៅឡើយ ហើយលោកបានណែនាំដល់លោក រៀម រុំ មេឃុំព្រែកខ្សាច់តាមរយៈសារសំឡេងដោយប្រាប់ថា មកទល់ពេលនេះ នៅមិនទាន់មានការដោះស្រាយណាមួយពីថ្នាក់ជាតិនៅឡើយទេ ។ ហេតុនេះគឺមិនអាចអនុញ្ញាតឲ្យមានការធ្វើផ្លូវបាននោះទេ លុះត្រាតែមានការសម្រេច ពីក្រសួង បរិស្ថានសិនព្រោះដីនេះជាដីក្នុងតំបន់ឩទ្យានជាតិ។ ស្រាប់តែលោក រៀម រុំ មេឃុំព្រែកខ្សាច់ យកសំឡេង នេះទៅឲ្យឈ្មោះ ទិត្យ ស៊ីថា ស្តាប់។រហូតដល់ម៉ោងប្រមាណជា១យប់ នាថ្ងៃទី៨ ខែមេសា

ឆ្នាំ២០១៩ ឈ្មោះ ទិត្យ ស៊ីថា បានផ្ញើសារសំឡេងមកគំរាមសម្លាប់រូបលោកតែម្តង ។ពេលនោះរូបលោកបានស្នើឲ្យ ឈ្មោះ ទិត្យ ស៊ីថា ធ្វើលិខិតផ្លូវការសុំទោសរូបលោកជាសាធារណៈ ប៉ុន្តែរយៈពេលច្រើនខែមកហើយ លោកនៅតែពុំទាន់ទទួលបានលិខិតសុំទោសជាផ្លូវការណាមួយ ពីជនជាប់ចោទនោះទេ ទើបលោកសម្រេចដាក់ពាក្យបណ្ដឹងជាផ្លូវការតែម្ដង។

ជុំវិញបញ្ហានេះ គេនៅពុំអាចទំនាក់ទំនងការបំភ្លឺពីលោក រៀម រុំ មេឃុំព្រែកខ្សាច់ ដើម្បីសុំការបញ្ជាក់បាននៅឡើយទេក្នុងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here