ឆ្លងអាគុយសូឡា ក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើមួយខ្នងផ្អើលទាំងព្រឹក

0
100

 

 ខេត្តសៀមរាប:  អគ្គិភ័យមួយបានបំផ្លាញផ្ទះឈើមួយខ្នងទំហំ ៩ម×៩.៥ម សង់ផ្ទាល់ដី ជញ្ជាំងក្ដារ ប្រក់ស័ង្កសី ស្ទើរតែគ្មានសល់ នៅសល់តែដំបូលស័ង្កសីប៉ុណ្ណោះ ព្រោះតែឆ្លងចរន្តសូឡា ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ ព្រឹក ថ្ងៃ ពុធ ១កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

ផ្ទះនេះជាកម្មសិទ្ធិរបស់ ឈ្មោះ ភិន សុងហេង ភេទប្រុស អាយុ ៤០ ឆ្នាំ ប្រពន្ធឈ្មោះ សៀង ទី អាយុ ៥០​ ឆ្នាំ។ អ្នកទាំង២រស់នៅភូមិ/ឃុំខាងលើ។

ម្ចាស់ផ្ទះបានឲ្យដឹងថា ខណៈពួកគាត់នៅក្នុងផ្ទះសុខៗ ស្រាប់តែឮសំឡេងផ្ទុះចេញពីកន្លែងដាក់ចរន្តសូឡា ហើយក្លាយជាភ្លើងឆេះពេញបន្ទុកតែម្តង ធ្វើឲ្យពួកគាត់រត់ចេញស្ទើរមិនទាន់ និងស្រែកឲ្យអ្នកភូមិជួយដែរ តែគ្មានអ្នកណាជួយពណ្លត់ទាន់ឡើយ ។

ម្ចាស់ផ្ទះបានឲ្យដឹងទៀតថា សម្ភារ:ខូចខាតក្ណុងអគ្គិភ័យនេះមាន ស្រូវ ២តោន ប្រាក់ដុល្លារ ៣០០ដុល្លារ ប្រាក់បាត ១០,០០០បាត លយុខ្មែរ ២០០,០០០រៀល ម៉ាស៊ីនកិនស្រូវ ១គ្រឿង ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ ១គ្រឿង និងផ្ទាំងសូឡា ១គ្រឿង ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីនេះនគរបាលផ្នែកពន្លត់អគ្គិភ័យស្រុកស្វាយលើ មិនបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយធ្វើអន្តរាគមន៍បានទេ ព្រោះទទួលព័ត៌មានយឺតយ៉ាវ និងម្យ៉ាងលំបាកផ្លូវចូលផង ៕សម្បត្តិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here