កម្មការិនី​រោងចក្រ​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​រឹត​ក​សម្លាប់​នៅ​ក្នុង​បន្ទប់​ជួល​

0
93

​ភ្នំពេញ​ ៖​ កម្មការិនី​រោងចក្រ​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​រឹត​ក​សម្លាប់​នៅ​ក្នុង​បន្ទប់​ជួល​កាលពី​ថ្ងៃ​ទី​២៧​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៦​ ផ្លូវ​ប​តុង​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​
​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ (​គេចខ្លួន​បាត់​ក្រោយ​កើតហេតុ​)​ បាន​ធ្វើ​សកម្មភាព​ រិ​តក​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ​ សឿ​ន​ ស្រី​ដា​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ មានស្រុក​កំណើត​ ភូមិ​គោល​ ឃុំ​រកា​ព​ប្រាំង​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៦​ ផ្លូវ​បេតុង​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​
​សម្ភារ​បាត់បង់​ ៖​ ទូរស័ព្ទ​ដៃ​១​គ្រឿង​ ម៉ាក​អាយ​ហ្វូ​ន​ ,​ ចិញ្ចៀន​ប្លា​ទី​ន​២​វង់​ ,​ កងដៃ​ប្លា​ទី​ន​២​កង​។​

​បច្ចុប្បន្ន​ករណី​ខាងលើ​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ កំពុងធ្វើការ​ស្រាវជ្រាវ​៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here