ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៤​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន​ ករណី​ជួញដូរ​ ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​

0
109

​ឧត្តរមានជ័យ​៖​ ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៤​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​ ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ២​ករណី​ផ្សេង​គ្នា​។​ ប្រតិបត្តិការ​ខាងលើ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ នៅ​ចំណុច​ភូមិ​អភិវឌ្ឍន៍​ និង​ភូមិ​ភ្នំស្រួច​ សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។​

​មន្ត្រី​នគរបាល​ខេត្តឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ដា​ ស៊ី​ណា​ ហៅ​ ក្អូ​ន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​,​ ទី​២-​ឈ្មោះ​ សា​រឿ​ន​ ណែ​ត​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​,​ ទី​៣-​ឈ្មោះ​ ហ៊ុន​ ឈៀវ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ អ្នក​ទាំង​៣​នាក់​ មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍​ សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ និង​ទី​៤-​ឈ្មោះ​ លី​ សុខ​ណា​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដើម​ជ្រៃ​ សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​(​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​)​។​

​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ចំនួន​០៤​កញ្ចប់​ (​ធំ​០១​ តូច​ ០៣)​ ស្មើនឹង​៩៤.៩៩​ក្រាម​ ទាំង​សំបក​,​ ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​(WY)​ចំនួន​៥១២​គ្រាប់​ ជញ្ជីង​ថ្លឹង​ គ្រឿងញៀន​ ចំនួន​០១​គ្រឿង​,​ ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​ អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​០១​សន្លឹក​ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​រៀបចំ​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here